រាជធានីភ្នំពេញ ៖ មនុស្សប្រុស ស្រី២នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូស្គូពីពណ៌សលាយខៀវ ទើបនឹងទិញមិនទាន់មានស្លាកលេខផង បានបោះពូយទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ នៅលើស្ពានជ្រោយ ចង្វា កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ វិច្ឆិកា ២០១៣ នៅលើស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជន៣នាក់ ក្នុងនោះស្រីម្នាក់បានជិះម៉ូតូម៉ាក ស្គូពីធ្វើដំណើរឆ្លងស្ពានពី លិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ មិនដឹងមូលហេតុអ្វី ស្រាប់តែម៉ូតូបានរេចង្កូត ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវនៅលើ ស្ពានជ្រោយចង្វា បណ្តាលឱ្យដួលរបួសធ្ងន់២នាក់ ចំណែកយុវជនដែលជិះក្រោយគេ មិនមានរងរបួសទេ។

ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវរថយន្ត សង្គ្រោះដឹកទៅកាន់គ្លីនិកឯកជន ចំណែកម៉ូតូដែលខូចខាត ផ្នែកខាងមុខ ត្រូវយុវជនម្នាក់ដែលរួមដំណើរ ជាមួយ ហើយមិនរងរបួសបានអះអាងថា ជាម៉ូតូរបស់ខ្លួន ប៉ុន្តែសមត្ថកិច្ចមិនបានប្រគល់ឱ្យទេ លុះត្រាតែយកឯកសារ មកបង្ហាញទើបប្រគល់ឱ្យ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]