រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមមានស្រី មានប្រុសចំនួន១០នាក់ បានរត់ចេញពីក្នុងខារ៉ាអូខេ អូខេចា ដើរឆ្លងថ្នល់ប្រសេចប្រសាចពេក ត្រូវរថយន្តដឹកសំបកទឹកបរិសុទ្ធមួយ គ្រឿងបើកបុកយុវជនម្នាក់ ដើរក្រោយគេបណ្តាលឱ្យរបួសធ្ងន់ ហើយបានស្លាប់នៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី៣ វិច្ឆិកា ២០១៣។

គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី៣ វិច្ឆិកា ២០១៣ នៅមុខមជ្ឈមណ្ឌលម៉ូដែន៥ តាមផ្លូវជាតិលេខ៥ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើករថយន្តឈ្មោះឡុញ ចាន់ដឿន ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើករថយន្តឱ្យក្រុមហ៊ុន USP ដែលមានថៅកែឈ្មោះអ៊ឹង សុខទ្រី មានទីតាំងផ្ទះលេខ៦១៨ ផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ស្នាក់នៅក្រុមហ៊ុន មានស្រុកកំណើតនៅភូមិឆ្កិល ឃុំដំណាក់ចំបក់ ស្រុកអូរសា ក្រុងកែប។ មុនពេលកើតហេតុ អ្នកបើកបររថយន្ត បានទៅដឹកសំបកទឹកបរិសុទ្ធនៅគីឡូ ម៉ែត្រលេខ១០ ក្នុងគោលបំណងដឹកយកទៅក្រុមហ៊ុន ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីជើងទៅត្បូង មកដល់ចំណុចខាងលើ ស្រាប់តែមានយុវជនមួយក្រុម មានគ្នា១០នាក់រត់ ប្រសាចឆ្លងផ្លូវ ពីលិចទៅកើតធ្វើឱ្យរថយន្តកំពុងបើកលឿនផងចាប់ ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹង ផ្លោងបោកនឹងកញ្ចក់រថយន្តរបួស ធ្ងន់តែម្តង៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]