ភ្នំពេញ៖ រថយន្តបាឡែនមួយគ្រឿង ផ្ទុកពេញ ដោយឈើប្រណីត បានព្យាយាមជិះគេចពីរថយន្តក្រុមជម្រិតទារ ប្រាក់ ដែលគេអះអាងថា ជារបស់សមត្ថកិច្ច និងអង្គការការពារព្រៃឈើនោះ បានជ្រុលទៅបុកបង្កាន់ដៃស្ពានពេញ ទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យផ្នែកខាងមុខ ខ្ទេចទាំងស្រុង តែមិនបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកបើកបររថ យន្តនោះទេ។

បើតាមការបញ្ជាក់ថា ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ហេតុការណ៍ប្រដេញរថយន្តរវាងអ្នកជំនួញឈើប្រណីត និង ក្រុមអ្នកយកច្បាប់ ការពារព្រៃឈើមកជម្រិតទារ លុយរហូតបង្កជាគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលា ម៉ោង ១ និង៥០នាទីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិ ៦៨បេ ត្រង់ចំណុចស្ពាន កណ្តែក ភូមិសណ្តែក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមប្រភពព័ត៌មានពីអ្នកស្រុក ដែលបានឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុគេបានឃើញរថយន្ត បីគ្រឿង បើកប្រដេញគ្នាយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ រថយន្តដឹកឈើប្រណីត បានបុកនិងបង្កាន់ដៃ ស្បានលាន់សូរដូចរន្ទះ បណ្តាលឲ្យខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែអ្នកបើកបរ និងអ្នករួមដំណើរលើរថ យន្តម្នាក់ទៀត មិនបានរងរបួសនោះទេ រួចក៏បានគ្នារត់គេចខ្លួនបាត់អស់ទៅ។

ពេលឃើញជួបគ្រោះថ្នាក់ដូច្នោះ រថយន្ត២គ្រឿងទៀត ប្រដេញតាមពីក្រោយ ដែលគេអះអាងថា មួយគ្រឿងជា របស់សមត្ថកិច្ច និងមួយគ្រឿងទៀត ជារបស់អង្គការការពារព្រៃឈើនោះ បានបើករថយន្តត្រឡប់ទៅក្រោយវិញ អស់ទៅ។

ក្រោយពេលកើតហេតុ ក្រុមនគរបាលចរាចរណ៍ ក៏បានចុះទៅកាន់កន្លែងកើតហេតុ និងស្ទួចយកទាំងរថយន្ត និង ឈើទៅរក្សាទុក្ខ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]