យោងតាមសារព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា នារីជនជាតិរុស្ស៊ី វ័យ ១៨ឆ្នាំម្នាក់ ដែលមានឈ្មោះថា Shatuniha បានប្រកាសព្រហ្មចារីហ៏ នៅលើបណ្តាញអ៊ីនធឺណែត ក្នុងតម្លៃ ១៧,៥០០ផោន ស្មើនឹង ២៨,០០០ដុល្លារអាមេរិក។

ប្រភពដដែលបានបន្តទៀតថា នារីជនជាតិរុស្ស៊ី វ័យក្មេងរូបនេះ បានប្រកាសលក់ព្រហ្មចារីហ៏ខ្លួន ដោយដាក់ក្នុងប្រភេទ “New” និង “Not Used” ហើយបានប្រកាសប្រាប់អ្នកដេញថ្លៃថា “ខ្ញុំត្រូវការប្រាក់ជាបន្ទាន់ ដូច្នេះខ្ញុំនឹងលក់វត្ថុដ៏មានតម្លៃបំផុតរបស់ខ្ញុំ។ ខ្ញុំបានត្រៀមខ្លួនជួបអ្នកនៅពេលឆាប់ៗនេះ ឬថ្ងៃស្អែកក៏បាន ហើយខ្ញុំក៏បានត្រៀមខ្លួន ធ្វើការពិនិត្យព្រហ្មចារហ៏ខ្ញុំផងដែរ។”

នារីរូបនេះបានបន្ថែមទៀតថា “ខ្ញុំអាចទៅសណ្ឋាគារ នៅឯ Predmostnaya Square ជាមួយនឹងឯកសារ នៃការពិនិត្យព្រហ្មចារីហ៏ខ្ញុំ។” នាងបានបញ្ជាក់ទៀតថា “ប្រាក់ដែលទិញយកព្រហ្មចារីហ៏ខ្ញុំ ដាច់ខាតជាប្រាក់សុទ្ធ។”

យោងតាមសារព័ត៌មាន the Suberian Times បានឲ្យដឹងថា បុរសដែលឈ្នះក្នុងការដេញថ្លៃ ហើយបានទិញយកព្រហ្មចារីហ៏ របស់នារីជនជាតិរុស្ស៊ីនោះ មានឈ្មោះថា Evgeniy Volnov ជាជនជាតិរុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសនៅក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី បាននិយាយថា ករណីមួយនេះមិនខុសច្បាប់ឡើយ ព្រោះវាមិនមែនជាការចាប់បង្ខំ ឬប្រើអំពើខុសច្បាប់ឡើយ ហើយក៏មិនមែនជា ពេស្យាចារដែរ៕



ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]