កាលពីថ្ងៃទី០១ ខែតុលា កន្លងទៅនេះ ក្រុមហ៊ុន LG បានប្រកាសចេញលក់ទូរស័ព្ទដៃ smartphone LG Nexus 5 ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat មុនគេបង្អស់ ហើយ LG Nexus 5 ទំហំ 16G ត្រូវបានលក់អស់រលីងពី Google Play Store របស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ២ម៉ោង ក្រោយពីការប្រកាស។ រហូតមកដល់ថ្ងៃទី០៣ ខែតុលា នេះ LG Nexus 5 ទំហំ 16G នៅលើ Google Play Store នៅមិនទាន់មាននៅឡើយទេ ពោលគឺអស់ពីស្តុកនៅឡើយ។

ចំនែកឯ LG Nexus 5 ទំហំ 32G ទាំងពណ៌ស និងពណ៌ខ្មៅ នៅតែមានលក់នៅឡើយ នៅលើ Google Play Store ប៉ុន្តែប្រសិនបើអ្នក មិនមានការបញ្ជាទិញមួយរួចហើយទេ នោះអ្នកនឹងត្រូវរង់ចាំយូរ។ ទូរស័ព្ទដៃ smartphone LG Nexus 5 ទំហំ 32GB នៅលើ US Play Store របស់សហរដ្ឋអាមេរិក បានភ្ជាប់មកជាមួយនឹងពាក្យសំគាល់ "ចេញពីឃ្លាំង ២-៣សប្តាហ៍" ។

នៅលើ UK Play Store របស់ចក្រភពអង់គ្លេស ទូរស័ព្ទដៃ LG Nexus 5 ពណ៌ស ទំហំ 16GB និង 32GB នឹងត្រូវដឹកមក ក្នុងរយៈពេល ១-២ថ្ងៃខាងមុខទៀត ខណៈពេល LG Nexus 5 ពណ៌ខ្មៅ នឹងដឹកចេញពីឃ្លាំង នៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខនេះ។

ជាមួយគ្នានេះ នៅលើ German Play Store របស់ប្រទេសអាល្លឺម៉ង់ ក៏បានលក់ទូរស័ព្ទដៃ LG Nexus 5 ទំហំ 16G អស់ពីស្តុកផងដែរ ខណៈទូរស័ព្ទដៃ LG Nexus 5 ពណ៌ខ្មៅ ទំហំ 32GB នឹងដឹកមកនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។ រីឯទូរស័ព្ទដៃ LG Nexus 5 ពណ៌ស ទំហំ 32GB នឹងមកដល់ក្នុងពេលឆាប់ៗនេះ គឺនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈពេលដែល ទូរស័ព្ទដៃ LG Nexus 5 ពណ៌ស ទំហំ 16GB នឹងមកដល់ក្នុងរយៈពេល ២-៣សប្តាហ៍ទៀត៕

ខាងក្រោមនេះគឺជាលក្ខណៈ របស់ទូរស័ព្ទដៃ LG Nexus 5

-          ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat

-          ប្រើប្រាស់អេក្រង់ LCD ទំហំ ៤.៩៥អ៊ីញ (១០៨០ភិចស៊្សែល) ជាមួយនឹងដង់ស៊ីតេភិចស្សែល ៤៤៥ppi

-          ប្រើប្រាស់ Chip ប្រភេទ Qualcomm Snapdragon 800

-          ប្រើប្រាស់ CPU ប្រភេទ Quad-core ល្បឿន ២.៣GHz

-          ប្រើប្រាស់ RAM ទំហំ ២GB

-          កំរិតថាមពលថ្ម ២,៣០០mAh

-         មានពីរពណ៌ គឺ ស និងខ្មៅ

ចំនែកឯទំហំ memory ម៉ាស៊ីនរបស់ LG Nexus 5 នេះមានចំនួន ២ទំហំ គឺ ១៦GB និង 32GB។ រីឯកាមេរ៉ាខាងក្រោយ មានទំហំ ៨MP រួមនឹងមុខងារ OIS និង LED flash។ សម្រាប់កាមេរ៉ាខាងមុខវិញ គឺមានទំហំ ១.៣MP និងអាចប្រើសម្រាប់ video calling ផងដែរ។

LG Nexus 5 មានទំហំ (បណ្តោយ x ទទឹង x កម្រាស់) ១៣៧.៨៤មីលីម៉ែត្រ x ៦៩.១៧មីលីម៉ែត្រ x ៨.៥៩មីលីម៉ែត្រ និងមានទំងន់ត្រឹមតែ ១៣០ក្រាមប៉ុណ្ណោះ។ សម្រាប់ការប្រើប្រាស់អ៊ីនធឺណែត LG Nexus 5 មានបច្ចេកវិទ្យា ៣G ៤G LTE និង Wi-Fi a/b/g/n/ac បូករួមនឹងតំណភ្ជាប់ Bluetooth 4.0 LE, A-GPS, NFC ។

ប្រភព ៖ GSM Arena

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]