ក្រុមហ៊ុន HTC បានបង្ហាញការប្តេជ្ញាចិត្ត ដ៏គួរឱ្យកត់សម្គាល់មួយ ទៅលើទូរស័ព្ទដៃ smartphone HTC One ដែលទាក់ទងនឹងការ update software។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HTC បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការ update HTC One ឲ្យដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ដូចទៅនឹងទូរស័ព្ទដៃ smartphone របស់ក្រុមហ៊ុន LG គឺ LG Nexus 5 ដែរ។

លោក Jason Mackenzie ប្រធានក្រុមហ៊ុន HTC នៅសហអាមេរិក បានបញ្ជាក់ថា នៅពេលនេះក្រុមហ៊ុនកំពុងធ្វើការកែទំរង់ HTC One នៅអាមេរិកខាងជើង ដើម្បីឲ្យវាដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ក្នុងកំឡុងពេល ៩០ថ្ងៃ។

ទន្ទឹមនឹងនេះដែរ អ្នកដែលបានទិញ ទូរស័ព្ទដៃ smartphone HTC One (Unlocked Developer Edition) នឹងទទួលបានការ update ទៅជាប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat កំឡុងពេល ៣០ថ្ងៃ។ អ្វីដែលពិសេសនោះ សម្រាប់អតិថិជន ដែលបានទិញទូរស័ព្ទដៃ smartphone HTC One (Google Play Edition) នឹងទទួលបានការ update កាន់តែលឿងបំផុត គឺក្នុងកំឡុងពេលត្រឹមតែ ១៥ថ្ងៃប៉ុណ្ណោះ៕

ប្រភព ៖ GSM Arena

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]