រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តយីឌុបដឹកទំនិញ ម៉ាកហ៊្វុយហ្សូ បើកកៀរ និងកិនបែកក្បាលធ្លាយខួរ ចេញមកក្រៅ កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី០២ វិច្ឆិកា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្បែររង្វង់មូលថ្នល់បំបែក ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីដែលស្លាប់មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយ មានអាយុជាង២០ឆ្នាំ ជិះម៉ូតូម៉ាក អាយខុន ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BN-8935 ចំណែកអ្នកបើករថយន្តបង្ក ភ្លាមៗត្រូវគេឃាត់ខ្លួនបានឈ្មោះ ឈួន សារិទ្ធ អាយុ៣០ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំ មហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]