រាជធានីភ្នំពេញ ៖ បុរសម្នាក់ ផឹកស្រវឹងយកខ្សែ ចងនឹងចម្រឹងបង្អួច ចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះជួល ដោយសារ មានវិបត្តិប្រពន្ឋលែង ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី០២ វិច្ឆិកា ២០១៣ ស្ថិតនៅក្រុមទី២ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បុរសគិតខ្លីខាងលើឈ្មោះ សែម សី អាយុ២២ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតភូមិ សំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ បើតាមបងប្អូនជីដូនមួយជនរងគ្រោះឈ្មោះ ជុប យ៉ុន ភេទប្រុស ប្រាប់ឱ្យដឹងថា កាលពី៣ខែកន្លងមក ឈ្មោះសែម សី បានលែងលះ ជាមួយប្រពន្ឋ ដោយសារតែរូបគេផឹកស្រាច្រើនពេក ។

ប្រភពបន្តថា នៅថ្ងៃទី០១ វិច្ឆិកា ជនរងគ្រោះបានបបួលមិត្តភក្តិ៣ទៅ៤នាក់ មកអង្គុយផឹកស៊ី នៅលើចិញ្ចើមផ្លូវ បេតុងខាងមុខបន្ទប់ផ្ទះជួល ហើយពេលផឹកស្រវឹង ក៏បាននិយាយរំលឹក កាលពីខ្លួន រួមរស់ជាមួយប្រពន្ឋ រួចក៏ដើរចូលក្នុងបន្ទប់ ចាក់សោទ្វារ មិនឱ្យអ្នកណា ចូលទាំងអស់ សូម្បីតែខ្លួន(បងប្អូនជីដូនមួយ) ក៏មិនបើកទ្វារឱ្យចួលដេកជាមួយឡើយ ។

ប្រភពឱ្យដឹងទៀតថា លុះមកដល់ព្រឹកថ្ងៃកើតហេតុស្រាប់តែឃើញគេចង.កនឹងចម្រឹងបង្អួចស្លាប់បាត់ទៅហើយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]