-ភាពអនាធិបតេយ្យ បង្កឡើងដោយ ស្រីរកស៊ីផ្លូវភេទ តាមដងផ្លូវ គ្មានការ បង្ក្រាប

ភ្នំពេញ ៖ ជនសង្ស័យ ៤នាក់ ដែលជាប់ ពាក់ព័ន្ធនឹងសកម្មភាព នាំគ្នាព្រួតវាយបុរស ២នាក់ ប្លន់យកម៉ូតូអាយខុន ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌចំការមន សហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍ទំនប់ ទឹក និងកម្លាំងនគរបាលប៉ុស្ដិ៍ទួលស្វាយព្រៃ ទី២ ដឹកនាំដោយអធិការរងនគរបាលទទួល ផែនព្រហ្មទណ្ឌ ខណ្ឌចំការមនលោក ហៀង ថារ៉េត ចាប់ខ្លួនជាបន្ដបន្ទាប់ នៅរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ។

ប្រតិបត្ដិការ តាមចាប់ក្រុមចោរវាយ ប្លន់យកម៉ូតូពីជនរងគ្រោះ ខាងលើនេះបាន កើតឡើង ក្រោយពីពួកគេបានធ្វើសកម្ម ភាព កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ខណៈដែលជនរងគ្រោះទាំង ២ នាក់ ទៅឈប់ម៉ូតូតាមផ្លូវ ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ជនរងគ្រោះឈ្មោះ វ៉ាត់ វិដ អាយុ ២០ឆ្នាំ បុគ្គលិកនៅក្រុមហ៊ុន អូ អឹមស៊ី និងបងជីដូនមួយឈ្មោះ ពេជ្រ ចំរើន រស់នៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូអាយខុន ឌុប គ្នា ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១អាអា ១២៥៩ តាមបណ្ដោយផ្លូវ ព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ ចំការមន ហើយឈប់ម៉ូតូ ។

ពេលនោះជន សង្ស័យបានរត់មកសួរថា តើបងត្រូវការ ស្រីឬអត់ ហើយក៏មានស្ដ្រីរកស៊ីផ្លូវភេទមក ចោមរោម រួចធ្វើសកម្មភាពវាយទៅលើ ជនរងគ្រោះ ប្លន់យកម៉ូតូគេចខ្លួនបាត់ ។ ក្រោយពីជនរងគ្រោះ ដាក់ពាក្យបណ្ដឹងនិង រាយការណ៍ជូនសមត្ថកិច្ច ទើបធ្វើការស្រាវ ជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជា បន្ដបន្ទាប់ ។

បច្ចុប្បន្នជនសង្ស័យទាំង ៤ នាក់ ស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ចំពោះ ភាពអនាធិបតេយ្យ ស្ដ្រីរកស៊ីផ្លូវភេទតាម ដងផ្លូវ នៅម្ដុំឈូកទិព្វ និងតាមផ្លូវម្ដុំវត្ដភ្នំ នៅតែកើតមានជាហូរហែ ពុំមានការបង្ក្រាប ឬចាប់ខ្លួននោះឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]