ភ្នំពេញ ៖ កម្មករជនជាតិវៀតណាម ធ្វើ ស្ពានអាកាសស្ទឹងមានជ័យ បានរងរបួសធ្ងន់ ក្រោយពីដាច់ខ្សែរ៉តធ្លាក់ ខណៈដែលជនរង គ្រោះ និងកម្មករ ៤-៥នាក់ផ្សេងទៀត កំពុងរុះរើបន្ទះដែកពុម្ពស្ពាន កាលពីវេលា ម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៣ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ ជនរងគ្រោះ បាក់ឆ្អឹងខ្នង និងបាក់ឆ្អឹងដង កាំបិត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ។ សេចក្តីរាយការណ៍ បានបន្តទៀតថា ជនរងគ្រោះឈ្មោះ ខាត់ ណាម ភេទប្រុស អាយុ ២៧ឆ្នាំ កំពុងសម្រាកនៅមន្ទីរពេទ្យរុស្សុី៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]