ខេត្តស្វាយរៀង ៖ នាងក្រមុំម្នាក់ខណៈចុះទៅបន្ទោបង់ (បត់ជើងតូច) នៅជិតគុម្ពចេកខាងក្រោយផ្ទះ ស្រាប់តែត្រូវពស់ចឹក ចំខ្មងជើងឆ្វេង ធ្វើឱ្យឈឺចុកចាប់ដេកដួលទៅលើដី និងបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី០១ វិច្ឆិកា ២០១៣ ស្ថិតនៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ។

ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះថុន ចន្ធី អាយុ១៥ឆ្នាំ ជាសិស្ស មានទីលំនៅ ក្នុងភូមិ កើតហេតុខាងលើ ។ នារីរងគ្រោះ ត្រូវពស់ ចឹកភ្លាម ជើងរបស់នាងក៏ហើមធំតែម្តង ហើយត្រូវបានក្រុមគ្រួសារហៅរថយន្តដឹកមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះបន្ទាន់ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]