មេឆាដ៏ស្លូតបូតមួយក្បាល បានធ្វើឲ្យម្ចាស់របស់វា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលវាកើតកូនរួច ព្រោះថា កូនៗរបស់វា មិនមែនមានត្រឹមតែកូនឆ្មា ប៉ុណ្ណោះទេ តែវាថែមទាំង ព្រមទទួលយក កូនសត្វកំប្រុក មកធ្វើជាកូនរបស់វា ទៀតផង។

រូបថតដ៏គួរឲ្យស្រលាញ់ បង្ហាញពីក្តីអាណិតមេត្តា របស់មេឆ្មាមួយក្បាលនេះ មានចំពោះ កូនសត្វកំប្រុកមួយក្បាល ដែលមិនដឹងថាមកពីទីណានោះទេ។ យោងតាមការបញ្ជាក់ ពីម្ចាស់ឆ្មា បានឲ្យដឹងថា រូបគាត់បានប្រទះឃើញ កូនសត្វកំប្រុកមួយក្បាល ហើយមិនដឹងជាមេរបស់វា ទៅទីណាបាត់ទៅហើយនោះទេ ដោយហេតុនេះហើយ គាត់ក៏បានសំរេចចិត្ត នាំវាយកមកក្នុងផ្ទះ ដើម្បីអោយមេឆ្មា របស់គាត់ដែលទើបតែកើតកូន បានមួយថ្ងៃនោះ ជួយមើលថែរក្សាតែម្តងទៅ។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យម្ចាស់ឆ្មា មានការភ្ញាក់ផ្អើលនោះ ព្រោះតែ ២ថ្ងៃក្រោយមកទៀត មេឆ្មានេះ បានពាំយកកូនសត្វកំប្រុកមកចិញ្ចឹមមួយក្បាល បន្ថែមទៀត ដោយខ្លួនឯងទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមមើលរូបភាពខាងក្រោម៖



ប្រភព metro

ដោយ សី
ខ្មែរឡូត      

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]