នៅពេលដែលកំពុងឈ្លោះគ្នា ពាក្យសម្ដីជាច្រើនត្រូវបានលើក យកមកនិយាយដោយភាគីទាំងសងខាង។ ពេលខ្លះអ្នកបាន និយាយពាក្យ សម្ដីមិន សមគួរខ្លះដោយមិនដឹងខ្លួន ដែលធ្វើឲ្យស្នេហារបស់អ្នកឈានទៅដល់ផ្លូវប្រេះឆា ទោះបីជាត្រូវគ្នាវិញក៏ដោយ។ មានករណីខ្លះ ទោះបីជាអ្នក ព្យាយាមនិយាយលួងលោម សូមទោស យ៉ាងណាក៏ដោយក៏វាមិនអាចដូចដើមបានដែរ ដើម្បីទប់ស្កាត់នូវការបែកបាក់ទំនាក់ទំនងស្នេហា ដ៏ផ្អែមល្ហែមជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ អ្នកគប្បីព្យាយាមជៀសវាងនិយាយនូវពាក្យសម្ដី ៦ឃ្លាដូចខាងក្រោម៖


(រូបភាពតំណាង)

១- អូនមិនទុកចិត្តបងទេ

ការនិយាយពាក្យមួយឃ្លានេះ អាចធ្វើឲ្យបុរសក្នុងបេះដូង របស់អ្នកអាក់អន់ចិត្ត ឬអាចនឹងធ្វើដូចអ្វីដែលអ្នកនិយាយ។ ប្រសិនបើអ្នកនិយាយពាក្យនេះទៅ នោះវាអាចជាពាក្យសម្ដីចុងក្រោយ ដែលនិយាយទៅកាន់បុរសម្នាក់នោះក៏ថាបាន។ ពាក្យសម្ដីមួយឃ្លានេះ គឺជាពាក្យសម្ដីរបស់ស្រ្ដីដែលឈឺចាប់ដោយសារបុរសបោកប្រាស់ម្ដងហើយម្ដងទៀតប៉ុណ្ណោះ។

២- ប្រុសគ្រប់គ្នាគឺដូចតែគ្នា

អ្នកត្រូវចាំឲ្យច្បាស់ថា គ្រប់មនុស្សគឺមិនដូចគ្នានោះទេ ហើយបុរសក៏មិនដូចគ្នាទាំងអស់ដែរ។ ទោះបីជាអ្នកធ្លាប់ឃើញបុរសក្បត់ចិត្តស្រីច្រើនប៉ុណ្ណាក៏ដោយ ឬក៏អ្នកធ្លាប់ត្រូវបានបុរសបោកប្រាស់បេះដូង ច្រើនដងរួមមកហើយក៏ដោយ ក៏មិនមានន័យថា បុរសដែលអ្នកកំពុងស្រឡាញ់ដូចបុរសអស់នោះដែរ។ ប្រសិនបើអ្នកនិយាយពាក្យនេះ ទៅកាន់កំពូលដួងចិត្តរបស់អ្នកក្នុងពេលកំពុងឈ្លោះគ្នា បុរសនោះនឹងលែងគោរពអ្នកទៀតហើយ។


(រូបភាពតំណាង)

៣- បងមិនបានការសោះនៅលើគ្រែ

ប្រាកដណាស់បុរសស្អប់ ពាក្យសម្ដីនេះខ្លាំងណាស់។ ប្រសិនបើគាត់មិនសូវពូកែរឿងនឹងមែន អ្នកអាចនិយាយពាក្យផ្សេង ឬក៏ប្រើវិធីផ្សេងវិញប្រសើរជាង។ ទោះបីជាសិចគឺជាគ្រឿងផ្សំមួយ ដ៏សំខាន់ក្នុងទំនាក់ទំនងគូស្នេហ៍ក៏ដោយ ប៉ុន្ដែបើអាចទៅរួច ចូរកុំនិយាយបែបនេះអី។ ដូចដែលធ្លាប់លឺហើយថា បើមិនបានសរសើរថាខ្លាំង កុំបង្អាប់ថាខ្សោយទៅបានហើយ តែបើជៀសមិនរួចទេ ប្រើវិធីផ្សេងឲ្យគាត់ដឹងវិញល្អជាង។


(រូបភាពតំណាង)

៤- សង្សាររបស់អូនមុន មិនដែលធ្វើរឿងបែបនេះទេ

ការប្រៀបធៀបបុរសដែលខ្លួនឯង កំពុងស្រឡាញ់ជាមួយនឹងអតីតសង្សារ ឬអតីតស្វាមី គឺជាការសម្លាប់ជីវិតស្នេហាដោយខ្លួនឯងហើយ។ ចូរស្រឡាញ់បុរសដែល អ្នកស្រឡាញ់នៅអ្វីដែលគាត់មាន មិនមែនតម្រូវឲ្យគាត់ធ្វើតាមបុរសមុនរបស់អ្នកនោះទេ។ ចូរចងចាំថា គ្មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះទេ សំខាន់ត្រូវចេះយល់ចិត្តគ្នា។ បើយើងដាក់ចិត្ត ដាក់បេះដូងស្រឡាញ់ហើយ បានន័យថាអ្នកព្រមទទួលយកអ្វីដែលគាត់កំពុងមាន។

៥- ម៉ាក់របស់បងដូចជាបិសាចអញ្ចឹង

ការជេរម្ដាយក្មេកគឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះគាត់ក៏ជាអ្នកមានគុណយើងផងដែរ។ ទោះបីជាបុរសរូបនោះ ស្រឡាញ់អ្នកងប់ប៉ុណ្ណាក៏ដោយ ក៏គាត់ប្រហែលជាពិបាកទទួលយកស្រ្ដីដែលជេរម្ដាយគាត់ដែរ។ ទោះខឹងយ៉ាងណា គ្រាន់តែប្រាប់ដោយប្រើពាក្យផ្សេងទៅបានហើយ។

6.គ្រួសាររបស់បងដូចឈ្លើងតាមទាមចឹង

ការបើអ្នកប្រើពាក្យសម្ដីបែបនេះហើយស្វាមីរបស់អ្នកបានឮ ច្បាស់ណាស់ថាគេប្រាកដជាខឹងអ្នកដាច់ក្បាលដាច់កន្ទុយជាមិនខាន បើទោះបីជាគេស្រឡាញ់អ្នកប៉ុណ្ណាក៏ដោយចុះ។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពរស់នៅជួបជុំជាមួយគ្រួសារខាងស្វាមី ក្នុងនាមអ្នកជាស្រ្ដីគួររមែងចេះយោគយល់ និងប្រើចិត្តអំណត់អត់ធ្មត់ចេះខន្តី ទើបអ្នកអាចរស់នៅសុខសាន្តប្រកបដោយសុភមង្គល។

សរុបមកវិញ ចូរចងចាំថា ការប្រើពាក្យពេចន៍គឺសំខាន់ណាស់នៅក្នុងជីវិតស្នេហា។ ដូច្នេះ មុននឹងនិយាយត្រូវគិតពីអារម្មណ៍របស់ដៃគូរបស់អ្នកផង។ ខ្មែរសារិកា សូមជួនពរឲ្យគូរស្នេហ៍លើលោកទាំងអស់ ជួបតែនឹងសេចក្ដីសុខផ្អែមល្ហែមនឹងគ្នាជានិច្ច៕


(រូបភាពតំណាង)

អត្ថបទ៖ មករា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]