បាត់ដំបងៈ ទាំងអ្នកជំងឺនិង អ្នកកំដរ ដែលបានចូលមក សម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្ត បាន នាំគ្នាព្រួយបារម្ភ ត្អូញត្អែនិងល្បីថា មានចោរលួចឥវ៉ាន់ អ្នកជំងឺពេលយប់ តាមអាគារនានា ក្នុងមន្ទីរ ពេទ្យ បង្អែកខេត្ត ស្ទើរតែរាល់យប់  សង្ស័យមានផ្ទៃក្នុងឲ្យដៃ ពេលខ្លះក៏ចាប់បានជនល្មើស ពេលខ្លះទៀត ក៏ចាប់ មិនបានជនល្មើសឡើយ ប្រហែលដោយសារ តែចោរលួចនិងផ្ទៃក្នុង មានការត្រូវរ៉ូវគ្នាហើយ ទើបការ ដើរលួចតាមអគារនេះ ប្រព្រឹត្តដោយរលូនដូច្នេះ។

បើតាមប្រភពព័ត៌មាន ពីអ្នកជំងឺមួយចំនួន នៅក្នុងមន្ទីរពេទ្យ បានឲ្យដឹងថា ពួកគាត់មានការ ព្រួយបារម្ភ ជាខ្លាំង ពីសុវត្តិភាពនៅក្នុងមន្ទីរពេទ្យ ដែលមានចោរ បានចូលលួចសម្ភារៈ មានតម្លៃផ្សេងៗនិង លុយកាក់ ជាដើម របស់អ្នកជំងឺ ដែលបានមក សម្រាកព្យាបាលជំងឺ អ្នកខ្លះមានលុយបន្តិច បន្តួចសម្រាប់ទុកចាយ វាយហូបចុកនិងព្យាបាល ក៏បានជួបប្រទះ និងចោរចូលលួចយក អស់ពេលខ្លះក៏ចាប់បានចោរ ពេលខ្លះក៏ ចាប់មិនបានទុកជាអសាបង់ទៅ។

ពេលខ្លះទៀត សូម្បីតែសម្ភារៈក្នុងមន្ទីរ ពេទ្យក៏ពួកចោរទាំងនេះ ធ្លាប់លួចដែរ ហើយក៏ធ្លាប់ចាប់ បានជាបន្ត បន្ទាប់ផងដែរ ។ ថាអ្នកជំងឺ ទៅមិនដែល ឬមិនសូវស្គាល់មុខចោរទេ តែបុគ្គលិកមួយចំនួន នៅក្នុងមន្ទីរ ពេទ្យខ្លះសុទ្ធតែធ្លាប់ដឹង ប្រវត្តិចោរទាំងនោះ ជានណាហើយ ហេតុដូច្នេះមិនថា អ្នកជម្ងឺដែល បានចូល មកសម្រាកព្យាបាល នៅមន្ទីរពេទ្យក៏ដូចជាបុគ្គលិកមួយចំនួន សំណូមពរដល់លោក ប្រធានមន្ទីរ ពេទ្យ បង្អែកខេត្តមេត្តា មានវិធានការពង្រឹង សន្តិសុខបន្ថែមទៀត ដើម្បីជួយសម្រាលការ ភ័យព្រួយពី សុវត្តិភាព ចោរលួចទ្រព្យសម្បត្តិរបស់អ្នកជម្ងឺបន្តទៀត ព្រោះអ្នកជម្ងឺខ្លះក្រីក្រ អ្នកខ្លះទៀត មានរបស់មានតម្លៃ និងលុយ កាក់បន្តិចបន្តួចដាក់ តាមខ្លួនមកជាមួយក៏ត្រូវចោរលួចអស់ ។

រយៈពេលកន្លងមកទោះជា លោកប្រធានមន្ទីរពេទ្យខេត្ត បានខិតខំដឹកនាំនិងគ្រប់គ្រង មន្រ្តីបុគ្គលិក ធ្វើការ បម្រើប្រជាពលរដ្ឋ ដែលចូលមកសម្រាកព្យាបាលជំងឺ ដោយយកចិត្តទុកបានល្អ យ៉ាងណាក៏ដោយ តែមិន ត្រូវភ្លេចការពង្រឹងសន្តិសុខ សុវត្តិភាពជូន ប្រជាពលរដ្ឋដែលបានចូល មកសម្រាកព្យាបាលជំងឺ នៅក្នុង មន្ទីរពេទ្យឡើយ និងត្រូវរកឲ្យឃើញមុខសញ្ញាណា ដែលសង្ស័យថា ជាចោរនោះមិនគួរចូលក្នុង មន្ទីរពេទ្យឡើយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]