ភ្នំពេញ៖ តារាកំប្លែង ដ៏ល្បីល្បាញ លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ឬក៏មីសហ្វូតូស៊ីធី ដែលកំពុងតែ ទទួលបាន ការគាំទ្រច្រើន ពីសំណាក់ ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ធ្វើឲ្យតារាកំប្លែងរូបនេះ មានឱកាសចេញទៅ កើបលុយ នៅក្រៅប្រទេស ជាច្រើនលើក ដែលហាក់បញ្ជាក់ថា រូបគេកំពុងតែ មានទីផ្សារខ្លាំង ជាងតារាកំប្លែង ដ៏ទៃ ។ ចំណែកឯស្ថានីយ ទូរទស្សន៍ MyTV ជាសាខារបស់ ស៊ីធីអិន មានលោក តាប៊ុយ ជាអ្នកគ្រប់គ្រងកម្មវិធី ហាក់ស្និទ្ធស្នាល ខ្លាំងជាមួយ រ៉ូលីន នាំឲ្យវត្តមាន រ៉ូលីន មានស្ទើរគ្រប់កម្មវិធី ក្នុងស្ថានីយទូរទស្សន៍មួយនេះ ។

នេះជាឱកាសដ៏ល្អ របស់ រ៉ូលីន ក្នុងការបញ្ចេញសមត្ថភាពពិសេសៗ របស់ខ្លួន ដើម្បីស្រូបការគាំទ្រ និងការកើប ប្រាក់ជាច្រើនតាម រយៈការសម្ដែងនានា ។ មិនត្រឹមតែស្ថានីយទូរទស្សន៍ MyTV មួយទេ ស្ថានីយទូរទស្សន៍ណា ក៏មានវត្តមានតារាកំប្លែងរូបនេះដែរ នាំឲ្យទស្សនិកជនខ្លះ បែរជាមិនសូវពេញចិត្ត ដោយសារអ្នកខ្លះយល់ថា រ៉ូលីន លេងស្ទីលដដែល គួរឲ្យធុញទ្រាន់ ។

ប្រភពពីស្ថានីយទូរទស្សន៍ឯកជនមួយ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ភរិយាថ្នាក់ដឹកនាំស្ថានីយ ទូរទស្សន៍ មួយ បាននិយាយថា មិនសូវពេញចិត្តវត្តមាន តារាកំប្លែងញឹកញាប់ពេកទេ ព្រោះពេលគាត់ទៅផ្សារ ម្ដងៗឮគេ និយាយថា ដូចខ្វះមនុស្សឡើងប៉ុស្ដិ៍ណាស់ យកតែខ្ទើយឡើងប៉ុស្ដិ៍ ឡើងស្ទើរតែគ្រប់កម្មវិធី បើសិនជាអាចកាត់ បន្ថយ បាន គួរតែបន្ថយខ្លះទៅ ព្រោះគាត់មិនស្អប់ខ្ពើម ភេទទីបីនេះទេ តែបើលើកតំកើងពេក ហាក់ដូចជាគាំទ្រ ឲ្យកើតមាន កាន់តែច្រើន ។

ភរិយាម្ចាស់ស្ថានីយរូបនោះបន្តថា ម្យ៉ាង រ៉ូលីន លេចមុខនៅ MyTV ហើយបើហៅមកច្រើនដងពេក ហាក់ ប្រជែងគ្នា ។ បើយូរៗ ម្ដងមិនសូវអីទេ តែកុំឲ្យញឹកពេក ។ ភរិយាថ្នាក់ដឹកនាំនៃស្ថានីយនោះ មិនសូវជាលូកដៃ ក្នុងកិច្ចការស្ថានីយទេ តែដោយសារទើសភ្នែកពេក ក៏និយាយទៅ ។ នេះអាចជារឿងមួយថ្មីទៀត សម្រាប់តារា កំប្លែង រ៉ូលីន បន្ទាប់ពីរងការចោទថា ជាតារាភ្លេចធាតុដើម ដែលមានពាក្យចចាមអារ៉ាមខ្លះទៀតលើកឡើងថា តារាកំប្លែងនេះ បានទាត់កម្មវិធីតូចៗ មិនបានសម្ដែងទេ យកលេសថាជាប់រវល់ ដើម្បីគេចវេស៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]