ខេត្តកំពង់ចាម ៖ ជនសង្ស័យចោរឆក់កាបូបយ៉ាង សកម្មម្នាក់នៅក្រុងកំពង់ចាម ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ភ្លាមៗ ខណៈធ្វើសកម្មភាពឆក់ កាបូបស្ត្រីម្នាក់បានសម្រេច ហើយព្យាយាមរត់គេចខ្លួន កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី០២ វិច្ឆិកា ២០១៣ នៅចំណុចអណ្តូងជ្វា  ភូមិប្រសុំ ឃុំរអាង ស្រុកកំពង់សៀម ។

តាមលោកអនុសេនីយ៍ឯក ហង្ស វ៉ាន់ចន អធិការរងក្រុងកំពង់ចាម ទទួលផែនយុត្តិធម៌ បានប្រាប់ឱ្យដឹងថា ជនសង្ស័យចោរឆក់ ដែលសមត្ថកិច្ចចាប់ខ្លួនបានឈ្មោះ ឃិន តុលា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ចំណែកម្ចាស់កាបូបឈ្មោះ ដន លីនណា ភេទស្រី អាយុ២៦ឆ្នាំ ហើយនៅក្នុងកាបូបនោះមាន លុយ៨ម៉ឺនរៀល ទូរស័ព្ទមួយគ្រឿង និងអត្តសញ្ញាណប័ណ្ណមួយសន្លឹក ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានកាបូប ប្រគល់ឱ្យទៅម្ចាស់ដើមគេវិញ និងម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ជិះធ្វើសកម្មភាពផងដែរ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]