កណ្ដាល ៖ បុរសវ័យ ចំណាស់ម្នាក់ បានក្អក និង ក្អួតធ្លាក់ឈាម ហើយស្លាប់ភ្លាមៗ មួយរំពេច ក្នុងរោងលំហែកាយ រមណីយដ្ឋានកៀនស្វាយ បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងអ្នកមកកំសាន្ត កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលា ម៉ោង១៥ និង៣០នាទី។

ជនរងគ្រោះមានឈ្មោះ តាង រុន អាយុ៦១ឆ្នាំ មានស្រុកកំណើតស្រុកមេសាង ខេត្ដព្រៃវែង ។ សព្វថ្ងៃស្នាក់ នៅផ្ទះជួល ក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

តាមសាច់ញាតិក្រុមគ្រួសារ ជនរងគ្រោះ បានឱ្យដឹងថា មុនពេលស្លាប់ ជន រងគ្រោះបានមកដេកលេងនៅក្នុងរោង លំហែកាយជាមួយក្រុមគ្រួសារដែលមាន ម្ចាស់ទីតាំងឈ្មោះ ស្រីឡេង ស្ថិតនៅរមណីយ ដ្ឋានវត្ដកៀនស្វាយក្រៅ ក្នុងឃុំភូមិធំ ស្រុក កៀនស្វាយ ខេត្ដកណ្ដាល ។ ពេលកំពុង ដេកលេងនោះ ស្រាប់តែជនរងគ្រោះក្អក និងក្អួតមានធ្លាក់ឈាម យ៉ាងខ្លាំងភ្លាមៗនោះ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់ មួយរំពេច ដោយនឹកស្មានមិនដល់ និងមិនបានជួយសង្រ្គោះទាន់ ។ បន្ទាប់ ពីភ្ញាក់ផ្អើលសមត្ថកិច្ចបានចុះទៅធ្វើការ ត្រួតពិនិត្យជនរងគ្រោះក្អួតស្លាប់ដោយ សារធ្លាយក្រពះ បូករួមនឹងជំងឺប្រចាំជា យូរឆ្នាំមកហើយផងដែរ ។

ក្រោយពិនិត្យ និងធ្វើកោសល្យ វិច្ច័យរួច សមត្ថកិច្ច ក៏បានប្រគល់សពជនរងគ្រោះ ទៅក្រុមគ្រួសារ និង រៀបចំ ធ្វើបុណ្យ និងបូជានៅវត្ដកៀនស្វាយក្រៅនោះតែម្តង ។

សូមរំលឹកថា ក្នុងមួយសប្ដាហ៍នេះ នៅរមណីយដ្ឋានកៀនស្វាយក្រៅនេះ មានមនុស្ស ៣នាក់បានស្លាប់ ដែលទី១-នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់នៅក្រោមដើមគគីរ ក្នុងវត្ដកៀនស្វាយក្រៅ, ហើយទី២ បុរសអ្នកសុំទាន ម្នាក់ បានលង់ទឹកស្លាប់នៅក្រោមរោងលំហែ កាយមាត់ទន្លេ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៣ និងលើកទី៣នេះ បុរសចំណាស់ម្នាក់បានក្អក ក្អួតធ្លាក់ឈាម ស្លាប់នៅក្នុងរោងលំហែកាយរមណីយដ្ឋានកៀនស្វាយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]