ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ទើបនឹងសម្រាលកូនបាន៥ខែ ខឹងប្តីមិនឱ្យទៅ ធ្វើការនៅប្រទេសថៃ យកថ្នាំពុលប្រភេទទឹកខៀវលេខ ៤៨លាយជាមួយស្រាសផឹកនៅក្នុងបន្ទប់ បណ្តាលឱ្យក្អួតចង្អោរ បែកពពុះមាត់ស្គុល ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៣និង៣៥នាទីទៀបភ្លឺថ្ងៃទី០១ វិច្ឆិកា ២០១៣ ស្ថិតនៅភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។

ស្ត្រីគិតខ្លីឈ្មោះ ចន ឌី អាយុ៣២ឆ្នាំ ជាកសិករ រស់នៅភូមិខាងលើ មានស្រុកកំណើតភូមិ ប៉ិនស្វាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ បើតាមបុរសជាប្តីឈ្មោះ ធិន ប៊ុនធឿន អាយុ៣៧ឆ្នាំ ប្រាប់ឱ្យដឹងថា ខណៈរូបគេកំពុងតែ ដេកលក់នៅក្នុងផ្ទះ ក្បែរប្រពន្ឋរបស់ខ្លួន ស្រាប់តែឭសម្លេងនាងក្អួតចង្អោរ និងធុំក្លិនទឹកថ្នាំពុល ទើបក្រឡេកមើលឃើញមានដបថ្នាំពុលបាញ់ ស្មៅប្រភេទទឹកខៀវនៅក្បែរខ្លួន ក៏ស្ទុះទៅចាប់យកចេញ ហើយសួរនាំនាងប្រាប់ថា ដោយសារខឹងគាត់មិនឱ្យទៅធ្វើការនៅប្រទេសថៃ។

បុរសជាប្តីបន្តថា គាត់ក៏ចង់ឱ្យប្រពន្ឋទៅធ្វើការនៅទីនោះដែរ តែដោយសារនាងទើប តែសម្រាលកូនបាន៥ខែ មិនទាន់រឹងដៃជើងផង ហើយកូននៅតូចពិបាករកទឹកដោះគោឱ្យបៅខ្លាំងណាស់ មិនទាន់ឱ្យទៅធ្វើការបានទេ រង់ចាំទាល់តែកូនធំបន្តិច គាត់នឹងឱ្យទៅធ្វើការមិនឃាត់ឃាំងនោះឡើយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]