គេថាគ្មានអ្វីជាអាថ៌កំបាំងនោះទេ នៅពេលតែមានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អោយតែមានរឿងអ្វីកើតឡើងតែបន្តិច បង្ហោះចូលហ្វេសប៊ុក ដឹងតែល្បីឈ្មោះតែម្តង។

ដូចគ្នានេះតែ នាពេលថ្មីៗនេះ ស្រាប់តែបែកធ្លាយវីដេអូ យុវតីជាច្រើននាក់ ដែលមើលទៅហាក់ដូចជាសិស្សានុសិស្ស នៃវិទ្យាល័យចតុមុខ បានបើកឆាកប្រយុទ្ធវាយគ្នា ក្នុងបរិវេណសាលា យ៉ាងអាណាធិបតេយ្យ កន្លងទៅនេះ។

វីដេអូដែលមានរយៈពេលជាង ១នាទីនេះ បានបង្ហាញពីសកម្មភាពយុវតី ៣នាក់ បានព្រួត និងដាក់វេណគ្នាវ៉ៃទៅលើយុវតីម្នាក់ ប៉ុន្តែយុវតីដែលត្រូវគេវ៉ៃនោះ ទំនងជាភ័ន្តភាំង មិនហ៊ានតដៃនោះទេ ព្រោះខ្លួនមានតែម្នាក់ឯង បើហ៊ានតដៃនោះ ដូចជាយកពងមាន់ទៅជល់នឹងថ្ម ពោលគឺត្រូវគេវ៉ៃទ្រោមហើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានបញ្ចេញមតិខុសៗគ្នា ដោយខ្លះបាននិយាយរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាពនេះ ព្រោះវាបានធ្វើអោយអាប់ឱនកិត្តិយសទាំងសាលា និងខ្លួនឯង ហើយជាពិសេសនោះគឺ ហាក់ដូចជាជាន់ឈ្លីតម្លៃរបស់ស្ត្រីខ្មែរយ៉ាងពន់ពេក ឯប្រិយមិត្តខ្លះទៀតដែលត្រូវជាមិត្តភក្តិរបស់យុវតីរងគ្រោះ បានព្រលយពាក្យថា ពួកគេនឹងសងសឹក ហេតុដូចនេះហើយ ពួកយើងចាំតាមដានភាគបន្តជាបន្តទៀត។

វីដេអូ៖

 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]