អ្នកបើកបររថយន្ដដឹកសាំងមួយ ប្រភេទបានបើក ទៅបុករថយន្ដប៉ូលីសអស់ ៣គ្រឿង ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ដែលហេតុការណ៍ទាំងមូល ត្រូវបានចែកចាយពាសពេញ Liveleak។

សម្រាប់ហេតុការណ៍នេះបាន កើតឡើងតាំងពីខែឧសភា ថ្ងៃទី ០៨ មុនមកម៉្លេះ តែនាពេលថ្មីៗនេះ ទើបតែបែកធ្លាយវីដេអូនៃ ហេតុការណ៍គ្រោះថ្នាក់នេះតែប៉ុណ្ណោះ។ យ៉ាងណាមិញ រលឹកដល់ថ្ងៃកើតហេតុនោះ បានឲ្យដឹងថាអ្នកបើកបររថយន្ដដឹកសាំងនេះ(សំណាងល្អមិនមានផ្ទុកសាំង) បានប្រើប្រាស់ ទូរស័ព្ទដៃឆែកមើល ហ្វេកប៊ុក ដែលភ្លាមៗនោះ ក៏ទៅបុករថយន្ដប៉ូលីស៣គ្រឿង មួយទំហឹងនិងបុករថយន្ដពន្លត់អគ្គិភ័យ២គ្រឿងផងដែរ។ ជាលទ្ធផល ក៏បានសម្លាប់បុគ្គលិកការពារសុវត្ថិភាពសាធារណៈជន នៃស្ថាប័នអារីសូណា(រដ្ឋ) សហរដ្ឋអាមេរិកម្នាក់។ 

ខណៈពេលនេះ អ្នកបើកបរប្រភេទរថយន្ដធុនធំនេះ ដែលមានឈ្មោះថា Jorge Espinoza កំពុងតែជាប់ទោសនៃ បទឧក្រិដ្ឋទី២នៃអំពើឃាតកម្ម និងផ្សេងៗ។ 

ចង់ដឹងហេតុការណ៍យ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]