ក្មេងប្រុសអាយុ ១០ឆ្នាំ បានលោតពី ជាន់ទី ៣០ និងស្លាប់ៗភ្លាមៗ ក្រោយពី បរាជ័យក្នុងការសរសេរអក្សរនោះ តាមសារព័ត៌មានរបស់ប្រទេសចិន។

យ៉ាងណាមិញ ក្មេងប្រុសនេះ ជាសិស្សថ្នាក់ទី ៥ ត្រូវបានទទួលពិន័យក្នុងការសរសេរអក្សរ ១,០០០ តួ ដោយសារតែមាត់ឡូឡានៅក្នុងថ្នាក់រៀន ប៉ុន្ដែក្មេងប្រុសនេះ បែរជាមិនអាចបំពេញកិច្ចការ ដែលគ្រូដាក់នេះឲ្យនោះទេ ដូចនេះគ្រូក៏ប្រាប់ឲ្យក្មេងនេះ លោតពីលើអគារតែម្ដង។ ជាមួយគ្នានោះ គេប្រទះឃើញ ពាក្យមួយឃ្លា នៅក្នុងសៀវភៅក្មេងរងគ្រោះនេះថា (លោកគ្រូ ខ្ញុំមិនអាចធ្វើវាបានទេ)។ 

ទោះជាយ៉ាងណា វិន័យដ៏តឹងរឹងនេះ គឺជាផ្នែកមួយដ៏សំខាន់ នៅក្នុងប្រព័ន្ធអប់រំប្រទេសចិន ដែលនេះអាចនិយាយថា គឺជាការដាក់សំពាធដ៏ធ្ងន់ធ្ងសម្រាប់សិស្ស ឲ្យគោរព និងធ្វើតាមនោះ។ ក៏ដូចជា ប៉ុន្មានសប្ដាហ៍មុននេះ មានក្មេងស្រីម្នាក់ ត្រូវបានម្ដាយរបស់ខ្លួន ទះកំផ្លៀងជាសាធារណៈ ដោយសារតែគេចសាលានោះ។

ចុះប្រិយមិត្ដមាន យោបល់យ៉ាងណា ចំពោះសកម្មភាពបែបនេះ?

 







ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]