កំពង់ឆ្នាំង៖ បុគ្គលិកបម្រើ ការងារនៅ ស្ថានីយ៍ប្រេង ឥន្ទនៈតេឡា ស្ថិតនៅ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំនួន៥នាក់ បានរងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង ប្រមាណ៦ ល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ក្រោយពីករណី ភ្លើងឆាបឆេះ ស្ថានីយ៍ប្រេងខាងលើនេះ។

សេចក្តីរាយការណ៍ពីសាក្សី បាននិយាយថា នៅមុនពេលកើតហេតុ បុគ្គលិកនៅទីនោះ បានបើកគំរបស៊ីទែនស្តុកសាំង នៅខាងក្រោម ដើម្បីផ្ទេរសាំងពីរថយន្តស៊ីទែនសាំង ប៉ុន្តែខណៈកំពុងតែផ្ទេរនោះ ស្រាប់តែមានអ្នកបើក ចង្ក្រានហ្គាស ទើបបណ្តាលឲ្យឆាបឆេះ រងរបួសធ្ងន់ស្រាលចំនួន៥នាក់ ក្នុងនោះ រងរបួសធ្ងន់២នាក់ ។

ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យ របស់ខេត្តចំនួន២គ្រឿង ទៅជួយអន្តរាគមន៍ និងមានការជួយ បាញ់ពន្លត់ភ្លាមៗ ពីសំណាក់បុគ្គលិក និងប្រជាពលរដ្ឋ នៅក្បែរខាង កុំអីនឹងឆេះកាន់តែធ្ងន់ធ្ងរ ជាក់ជាមិនខានឡើយ៕

 

រូបភាព តំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]