កំពត៖ បុរសពិការជើងម្នាក់ រួមជាមួយកូនប្រុសម្នាក់ និងក្មួយប្រុសម្នាក់ បានរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវ រថយន្តកូរ៉េ២តោន កន្លះ បើកគៀរ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅលើផ្លូវលំ ចូលទៅវត្ថដូងប្រេង ក្នុងភូមទ្វីរខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

កូនប្រុសរបស់ជនរងគ្រោះ បានឲ្យដឹងថា ឪពុករបស់ខ្លួនមាន ឈ្មោះ យឹម យន់ អាយុ៤៨ឆ្នាំ រស់នៅ ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប បើកម៉ូតូសង់ ស៊េរីឆ្នាំ៩៧ ពណ៌ខ្មៅ អត់ពាក់ ស្លាកលេខ។

សាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងដឹងថា មុនពេលកើតហេតុ គេឃើញភាគីខាងម៉ូតូ បើកបរ ដោយ បុរសពិការជើងម្នាក់ រួមដំណើរជាមួយ ក្មេងតូចៗ២នាក់ ត្រូវជាកូន និក្មួយ ដោយធ្វើដំណើរ ពីជើង ទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ លុះមកដល់ចំណុច កើតហេតុ មានរថយន្តកូរ៉េ២តោន កន្លះ ពាក់ស្លាកលេខភ្នំពេញ 3A-7776 ចេញពីស្ថានីយ៍ប្រេង បើកឆ្លងផ្លូវសំដៅទៅតាមផ្លូវលំ ប៉ុន្តែអ្នកបើកបរ រថយន្តមិនបានមើលខាងស្តាំដៃ ក៏បណ្តាលឲ្យ គៀរម៉ូតូដួលជាប់នឹងកង់រថយន្តមុខ ពីខាងស្តាំ ។

ចំណែកមនុស្សធ្លាក់ឲ្យរប៉ាត់រប៉ាយ ហើយបុរសពិការជើង រងរបួសចំដើមទ្រូង នឹងដៃស្តាំធ្ងន់។ ក្រោយហេតុ កម្លាំងនគរបាល ចរាចរមកដល់ ហើយរកម៉ូតូឌុប បញ្ជូនជនរងគ្រោះយកទៅមន្ទីរពេទ្យ បង្អែកខេត្តកំពត រីឯក្មេងប្រុសរងគ្រោះ ២នាក់ រងរបួសស្រាល រលាត់ដៃជើង បន្តិចបន្តួចប៉ុណ្ណោះ។ បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានកម្លាំងចរាចរខេត្តយកទៅ រក្សាទុក រង់ចាំភាគីទាំងសងខាងដោះស្រាយគ្នា។ អ្នកបើកបររថយន្ត ជាកម្មករ បានរត់គេចខ្លួនបាត់ ប៉ន្តែថៅកែបានចេញមុខ ធានាក្នុងហេតុការណ៍នេះ។ សូមបញ្ជាក់ថា ម៉ូតូគ្មានឈ្នាន់ហ្វ្រាំងទេ គឺប្រើហ្វ្រាំងដៃ ក្នុងការបញ្ជា ពីព្រោះអ្នកបើកម៉ូតូជាមនុស្សពិការ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]