រូបភាពខាងក្រោមនេះ ចង់ឆ្លុះបញ្ចាំងពីជីវិត មនុស្សស្រីម្នាក់ ដែលប្រៀបធៀបទៅនឹងជីវិតរបស់សត្វគោ ដែលគេចិញ្ចឹមយកទឹកដោះ ត្រូវបានគេបំបែកបំបាក់ពីកូន ដែលទើបនឹងកើត និងលក់ទៅឲ្យអ្នកផ្សេង។

តួរស្រីក្នុងរូបភាពនេះ មានឈ្មោះថា Emily Deschanel ដែលជាតួរកុនដ៏ល្បីមួយប្រចាំប៉ុស្តិ៍ទូរទស្សន៍ FOX។ ក្នុងឈុតមួយនេះផងដែរ នាងត្រូវទទួលរងនូវភាពឈឺចាប់យ៉ាងខ្លាំង និងសាហាវបំផុតបើប្រៀបធៀប ទៅនឹងជីវិតរបស់សត្វ ក្នុងនាមជាមាតាម្នាក់។ រូបភាពនេះផងដែរ ត្រូវបានដឹកនាំដោយអង្គការ PETA តម្រួវឲ្យ Emily ដើរតួរអង្គជាសត្វគោ ដែលគេយកទឹកដោះ ហើយជាម្ដាយមួយរូប ត្រូវបានគេឆក់យកឱកាស ថែទាំកូនជាទីស្រលាញ់របស់ខ្លួន ទើបនឹងកើតចេញពីផ្ទៃក្ដៅៗ។

រូបភាពមួយនេះ គឺចង់ឲ្យអ្នកម្ដាយទាំងអស់ យល់ពីអារម្មណ៍ដ៏ឈឺចាប់បំផុត ខណៈពេលដែលកូនរបស់ខ្លួន ត្រូវបានគេលួចយកទៅ និងដាក់លក់នៅតាមផ្សារ។ មូលហេតុដែលសត្វគោ ផលិតទឹកដោះក៏ដូចគ្នានឹងមនុស្សដែរ គឺដើម្បីចិញ្ចឹមកូនៗរបស់វា ក៏ប៉ុន្តែសត្វគោរាប់លានក្បាល នៅឯសហរដ្ឋអាមេរិក ត្រូវបានក្រុមមនុស្សបង្ខំឲ្យមានផ្ទៃពោះ ដោយចាក់បញ្ជូលនូវមេជីវិតរបស់ គោឈ្មោល ដើម្បីឲ្យគោមានផ្ទៃពោះ និងផលិតទឹកដោះសំរាប់មនុស្សបានច្រើន។

សំរាប់កូនគោដែលទើបនឹងកើត បើជាគោឈ្មោល និងត្រូវគេលក់សំរាប់យកសាច់ រីឯគោញីវិញត្រូវគេទុក សំរាប់យកទឹកដោះ ដូចជាមេរបស់វាដែរ។ គោញីទាំងអស់ត្រូវបានគេបង្ខំ យកទឹកដោះ ដោយប្រើប្រាស់ម៉ាស៊ីតបូម ៤.៥ម៉ោងក្នុងមួយថ្ងៃ ដែលវាច្រើនលើសពី ធម្មជាតិរបស់វា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? សូមទស្សនាវីដេអូ និងផ្ដល់ជាមតិខាងក្រោម៖

ប្រភព៖ PETA

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]