ក្រុមហ៊ុនថេបប្ល៊ែត myTEB មានកិត្តិយស សូមប្រកាសដំណឹង ឲ្យអតិថិជនបានជ្រាបថា ក្រុមហ៊ុនបានចាប់បើក Show Room ថ្មី នៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះតទៅ។

myTEB គឺជាក្រុមហ៊ុនបច្ចេកវិទ្យា របស់ប្រទេសម៉ាឡេស៊ីមួយ ដែលមានឯកទេស ក្នុងការផ្គត់ផ្គង់ថេបប៊្លែត ក្នុងតំលៃសមរម្យ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ទៅអតិថិជនរបស់ខ្លួន នៅតាមបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូចិន។

ក្រុមហ៊ុន myTEB បានបើក Show Room ថ្មី ដែលស្ថិតនៅក្បែរផ្សារថ្មី ក្នុងរាជធានីភ្នំពេញ ហើយនឹងផ្តល់ឲ្យអតិថិជនបានស្គាល់ ពីផលិតផលរបស់ក្រុមហ៊ុន myTEB នៅក្នុងបរិយាកាស ដ៏គួរឱ្យទាក់ទាញ ជាមួយបុគ្គលិកស្រស់ស្អាត និងមានការហ្វឹកហ្វឺនយ៉ាងល្អ ដើម្បីបម្រើជូនដល់អតិថិជន។

អតិថិជនអាចសាកល្បង ថេបប្ល៊ែត ចុងក្រោយបំផុត ដែលប្រើប្រាស់ប្រព័ន្ធ 3G និង WiFi ហើយអតិថិជនអាចរកទិញបាន នៅតាមបណ្តាហាងរបស់ក្រុមហ៊ុន myTEB ។ រាល់ផលិតផល myTEB នៅក្នុង Show Room និមួយៗ អាចអនុញ្ញាតឱ្យអតិថិជន សាកល្បងប្រើប្រាស់ ដោយការ Touch និងធ្វើការសម្រេចចិត្ត ជាមួយនឹងបុគ្គលិកនៅទីនោះ ដើម្បីជ្រើសរើសថេបប្ល៊ែតដ៏ល្អ ដើម្បីតំរូវចិត្តអតិថិជន។

ជាមួយគ្នានេះដែរ ថេបប៊្លែតម៉ាក myTEB នេះ មានតម្លៃសមរម្យបំផុត គឺចាប់ពី ៧៨ដុល្លារ ឡើងទៅ ដែលនេះជាការផ្តល់ជូនដ៏ពិសេស ពីផលិតផល myTEB រួមទាំងការផ្តល់ជូន នូវបច្ចេកវិទ្យាដ៏ទំនើបបំផុត សម្រាប់អតិថិជន។ នៅរាល់ការទិញថេបប៊្លែត myTEB បុគ្គលិកនៅទីនោះ នឹងជួយណែនាំអតិថិជន លើគន្លឹះសំខាន់ៗជាច្រើនផងដែរ។

អ្វីដែលពិសេសនោះ ថេបប្ល៊ែត myTEB ទាំងអស់ គឺមានការធានា រយៈពេល ៦ខែ ដូច្នេះអតិថិជន នឹងទទួលបានសេវាកម្ម និងសេវាជួសជុលដោយឥតគិតថ្លៃ។

យ៉ាងណាមិញ ថេបប៊្លែត myTEB នេះក៏បានភ្ជាប់ជាមួយនឹង គ្រឿងបន្ថែមផ្សេងៗជាច្រើនទៀត ដូចជា កាស់ត្រចៀក , Speaker , គ្របការពារ និងជើងដាក់បញ្ឈរផងដែរ។ ដូច្នេះនៅចាំអីទៀត អញ្ជើញមកហាងរបស់យើងខ្ញុំ ដើម្បីទទួលបានថេបប៊្លែត ដែលមានតម្លៃសមរម្យ និងគុណភាពល្អ ចាប់ពីថ្ងៃនេះតទៅ!









myTEB Malaysia Showroom Address

ផ្ទះលេខ No 8, ផ្លូវលេខ 136,

សង្កាត់ផ្សារថ្មីទី3, (ក្បែរផ្សារថ្មី)

រាជធានីភ្នំពេញ

ទូរស័ព្ទលេខ: 098 398811, 069 548811, 088 3708811

គេហទំព័រ www.mytebtech.com

ទំព័រហ្វេសប៊ុក www.facebook.com/myteb.malaysia

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]