យោងតាមសារព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា កូនប្រុសច្បង របស់អតីតកីឡាករបាល់ទាត់ ដេវីដប៊េកខេម ឈ្មោះថា Brooklyn Beckham កំពុងស្ថិតក្រោយការចុះកុងត្រា លេងឲ្យក្លិបបាល់ទាត់ Manchester United ដែលស្ថិតក្នុងក្របខ័ណ្ឌ English Premier League របស់ប្រទេសអង់គ្លេស។

ជាមួយគ្នានេះដែរ កូនប្រុសច្បង អតីតកីឡាករបាល់ទាត់ ដេវីដប៊េកខេម Brooklyn Beckham វ័យ ១៤ឆ្នាំរូបនេះ ធ្លាប់បានធ្វើការហ្វឹកហាត់ ជាមួយនឹងក្លិបបាល់ទាត់ Chelsea និង Queens Park Ranger ផងដែរ កាលពីប៉ុន្មានសប្តាហ៏ចុងក្រោយនេះ ហើយកំពុងស្ថិតក្រោមការចរចារ ជាមួយនឹងក្លិបបាល់ទាត់ Manchester United  ក្នុងការចុះហត្ថលេខាលើកិច្ចសន្យា។

គួរបញ្ជាក់ផងដែរថា Brooklyn Beckham បានក្លាយជាកីឡាករបាល់ទាត់ បន្ទាប់ពីធ្លាប់លេងជាយុវជន ក្នុងក្លិបបាល់ទាត់ LA Galaxy ខណៈពេលដែលដេវីដប៊េកខេម ក៏ធ្លាប់លេងឲ្យក្លិបបាល់ទាត់ LA Galaxy នោះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Brooklyn Beckham នឹងធ្វើតាមឪពុករបស់ខ្លួន ក្នុងការចុះកិច្ចសន្យា លេងឲ្យក្លិបបាល់ទាត់ Manchester United នេះ៕



ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]