កាលពីពេលថ្មីៗនេះ ប្រភពព័ត៌មានបានអោយដឹងថា ក្រុមគ្រួសារកសិករ​មួយ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយាសារតែ មេជ្រូករបស់ពួកគេ បានបង្កើតនូវកូនជ្រូកដែលមាន មាត់ដល់ទៅពីរ ឯណោះ។

ប្រភពព័ត៌មានដដែលបានបន្តអោយដឹងទៀតថា បន្ទាប់ពីកូនជ្រូកមួយនោះ មានអាយុ ២ ខែ វាត្រូវបានក្រុមគ្រួសារនោះ ដាក់ដេញថ្លៃទៀតផង ដោយចាប់ផ្តើមពីតំលៃ ៣ ពាន់យាន់ ដែលមានតំលៃប្រហែល ៥០០ ដុល្លាអាមេរិច។ បន្ទាប់ពីបាន ការដាក់ដេញថ្លៃដែលចំនាយរយៈពេលដល់ទៅ ៣ ថ្ងៃ តំលៃចុងក្រោយ របស់កូនជ្រូកចំលែកមួយក្បាលនោះ គឺ ៧ ៥០០ យ៉ាន់ ប្រហែល ១២០០ ដុល្លាអាមេរិច។ គួរបញ្ជាក់ផងដែរថា កូនជ្រូកមួយក្បាលនេះត្រូវបាន ទិញដោយស្ត្រីចំណាស់ម្នាក់ដែល គេមិនបានបញ្ចាក់ឈ្មោះ តែគ្រាន់តែបានដឹងថា រូបគាត់ចូលចិត្តប្រមូលទិញនូវ សត្វដែលមានរូបរាងប្លែកៗ ដូចជាកូនជ្រូកមួយក្បាលនេះជាដើម។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]