ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានទៅដេកលេងក្នុងបន្ទប់ សង្សារតាំងពី ព្រលប់រហូត ដល់ម៉ោង៣ ទៀបភ្លឺឈាន ចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ មិនមានរឿងហេតុអី កើតឡើង ធ្វើឲ្យនារីរូបនេះ រត់ចេញពីបន្ទប់ មកលោតទម្លាក់ ខ្លួនពីជាន់ទី១ ប៉ងសម្លាប់ខ្លួន តែមិនស្លាប់ គ្រាន់តែ បាក់ជើងឆ្វេង ។

ហេតុការណ៍នេះ បង្កឲ្យផ្អើល ឆោឡោប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមក ពិនិត្យ អន្តរាគមន៍ រករថយន្តដឹក ទៅសង្រ្គោះ ភ្លាមៗ នៅចំណុចផ្ទះជួល តាមបណ្តោយ ផ្លូវលេខ ៦៣ កែងផ្លូវលេខ២៩៤ ស្ថិតក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ នារីរងគ្រោះឈ្មោះ ជាង សុខគួន អាយុ១៩ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៣០ តាមបណ្តោយ ផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ ទួលទំពួងទី២ ខណ្ឌចំការមន និងបុរសជាសង្សារឈ្មោះ អ៊ាង ម៉េងលី អាយ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ នារីរងគ្រោះបាន មកលេង និងផ្ទះជួលសង្សារ នៅកន្លែងកើតហេតុ តែមិនដឹងថា មានរឿង ទាស់ទែងពាក្យសម្តី គ្នាអ្វីនោះទេ ទើបនារីរងគ្រោះបាន លោតពី លើផ្ទះជាន់ទី១ ក្នុងបំណងសម្លាប់ខ្លួន តែមិនបានសម្រេច គ្រាន់តែរបួសបាក់ភ្លៅខាងឆ្វេងម្ខាង ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះមក អន្តរាគមន៍ដល់កន្លែងកើតហេតុ និងសាកសួរពីសង្សារនារីរង គ្រោះពីហេតុការណ៍ខាងលើនេះ តើពាក់ព័ន្ធនឹងរឿងអ្វីពិតប្រាកដ ៕

 



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]