បុរសម្នាក់បានសម្លាប់មិត្ដស្រី និងបានប្រាប់ប៉ូលីសថា នាងសមគួរតែទទួលយក នូវរឿងរ៉ាវទាំងនេះ តាមប្រភពរបាយការណ៍របស់ប៉ូលីសក្នុងតិចសាសន៍។

យ៉ាងណាមិញ បុរសនៅក្នុងតំបន់នេះ បានសារភាពថា ខ្លួនពិតជាសម្លាប់គូស្នេហ៍របស់ខ្លួនពិតប្រាកដ មែនក្រោយពីនាងសារភាពថា នាងមានជំងឺ អេដស៍នោះ ដែលហេតុការណ៍នេះកើតឡើង នៅក្នុងទីក្រុង Dallas រដ្ឋតិចសាសន៍ សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ បុរសជាជនល្មើសនេះមានឈ្មោះថា Larry Dunn ដែលបុរសនេះមិនទាន់ធ្វើតេស មើលមេរោគអេដស៍នោះទេ តែបុរសនេះធ្លាប់រួមភេទ ជាមួយនាងដោយមិនបានប្រើស្រោមអនាម័យនោះ កាលពីឆ្នាំ២០១២។ ដោយកាលពីពេលថ្មីៗនេះ បុរសនេះបានសម្លាប់នាង ដោយប្រើកាំបិតផ្ទះបាយ ចាក់នាងនឹងបំពង់កតែម្ដង ខណៈពេលដែលនាងគេងសម្រាកនៅលើគ្រែ ក្រោយពីដឹងថានាងកើតអេដស៍នោះ យោងទៅតាមរបាយកាណ៍នៃ របស់តុលាការក្នុងការកាត់ក្ដីដំបូងនោះ។ ចំនែកឯសាកសពនាងត្រូវបាន ប្រទះឃើញ នៅលើគ្រែស្ថិតនៅក្នុងសភាពអាក្រាតកាយ ដោយកូននាងទាំងពីរ។

ក្រោយពីប៉ូលីសចាប់ខ្លួន បុរសនេះបាននិយាយថា នាងចង់សម្លាប់ខ្ញុំ ដូចនេះខ្ញុំត្រូវតែសម្លាប់នាងវិញ ហើយខ្ញុំចង់ឲ្យនាងសងខ្លួន នូវអ្វីគ្រប់យ៉ាងដែលនាងបានធ្វើ ហើយការសម្លាប់នាងនេះមិនមែនជា រឿងដ៏ប្លែកអ្វីនោះទេ គឺគ្រាន់តែបញ្ចប់ឆាកជីវិតនាង កុំឲ្យនាងបន្ដចំលងជំងឺទៅអ្នកដទៃនោះ។

ចុះប្រិយមិត្ដវិញ យល់យ៉ាងណា?



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]