ភ្នំពេញ ៖ មន្ដ្រីសាលាសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដែលមានអាការៈស្រវឹងជោក រួមជាមួយបក្ខពួកម្នាក់ទៀត បានដកស្បែក ជើង វាយចំក្បាលសហការី ទូរទស្សន៍បាយ័ន ម្នាក់ ក្រោយពីភាគីទាំង២ បានជិះម៉ូតូប៉ះគ្នា បន្ដិចបន្ដួច កាលពីវេលាម៉ោង ១០ និង៣០ នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលេខ ១៥៤ ភូមិ៩ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា សហការីទូរទស្សន៍បាយ័នម្នាក់ អាយុជាង ២០ឆ្នាំ បានជិះម៉ូតូម៉ាកអាយខុន ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១ឺ-៦៩៨៥តែម្នាក់ឯង បានធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ ១៥៤ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកសង់ស៊េរី ចាស់ បើក និងជិះដោយបុរស ២នាក់ក្នុង ទិសដៅពីកើតទៅលិច ក៏ប៉ះគ្នា ។ ក្រោយ ពីម៉ូតូទាំង ២គ្រឿងប៉ះគ្នា ស្រាប់តែបុរស អ្នកបើកម៉ូតូ ដែលត្រូវបានគេស្គាល់ថា ជា មន្ដ្រីសាលាសង្កាត់ជ័យជំនះនោះ បានស្ទុះ មកវាយជនរងគ្រោះ ដោយមិនបានសួរនាំ ហើយយកស្បែកជើង វាយទៅលើក្បាលជន រងគ្រោះទៀតផង បង្កឱ្យមានការភ្ញាក់ ផ្អើល ។ ប៉ុន្ដែ ក្រោយកើតហេតុ ជនបង្កទាំង ២នាក់ បានគេចខ្លួន ហើយជនរងគ្រោះត្រឹម តែទៅដាក់ពាក្យបណ្ដឹង នៅកន្លែងសមត្ថ កិច្ច ដើម្បីរកខុសត្រូវ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]