ចូលរួមរំលែកទុក្ខ ម្ដាយបង្កើតតារាជើងចាស់ សុះ ម៉ាច ទទួលមរណៈភាព

//s9.kh1.co/66/66fbf8199659f0eb8dcf6e142a63f2b559621795.jpeg
តារា & កម្សាន្ដ

 ៣០-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

ដំណឹងដ៏សោកសៅ ម្ដាយបង្កើតតារាជើងចាស់លោក សុះ ម៉ាច ទទួលមរណៈភាពហើយ។

ភ្នំពេញ៖ ពិតណាស់ កាលពីយប់ថ្ងៃទី ២៩ ខែ ធ្នូ. ឆ្នាំ ២០២២ ជាដំណឹងដ៏សោកសៅយ៉ាងក្រៀមក្រំ ដែលអ្នកម្ដាយជាទីគោរពរបស់តារាចម្រៀងជើងចាស់ លោក សុះ ម៉ាច បានទទួមរណៈភាព ដោយសារជរាពាធ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងប្រកាសថាអ្នកម្ដាយខ្លួនទទួលមរណៈភាព តារាចម្រៀងលោក សុះ ម៉ាច បានសរសេរសារយ៉ាងអាឡោះអាឡៃ ទៅកាន់ម្ដាយទើបនឹងចែកឋានទីដូច្នេះថា៖ 

អ្នកម្តាយរបស់ខ្ញុំលាខ្ញុំរហូតហើយ ម្តាយខ្ញុំទៅជួបលោកឪពុកនិងជីដូនជីតាញាតិការរបស់គាត់ហើយ ម្តាយខ្ញុំផុតកម្មពៀរហើយ។ជ្រោយចង្វារម៉ោង១១:១៥នាទីយប់ថ្ងៃព្រហស្បតិ៍ជាថ្ងៃខ្ញុំបែកម្តាយគ្មានថ្ងៃជួបគ្មានឮវាចាលោកទៀតឡើយ។សូមអ្នកម្តាយទៅឲ្យស្ងប់ក្នុងឋានបរមសុគតិភពចុះ។ជាតិក្រោយកូនសូមជួបអ្នកម្តាយនិងលោកឪពុកទៀត។ដំណឹងនេះទុកដូចជាការជម្រាបនិងនិមន្តគោរពអញ្ជើញដល់ញាតិមិត្តបងប្អូនផងដែរ។ទំនាក់ទំនងទូរស័ព្ទលេខ017480177..0965962819 សូមអរព្រះគុណនិងអរគុណ។ 

សម្ដី លោក សុះ ម៉ាច

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីតារារូបនេះផ្ដល់ដំណឹងពីម្ដាយចែកឋានទៅ មានមហាជន ហ្វេនៗ ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើន បានចូលរួមរំលែកទុក្ខគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
រូបភាព
រូបភាព
សុះ ម៉ាច
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T