កាលពីម្សិលមិញ ខ្មែរឡូត បានចុះផ្សាយនូវ គួរយល់ដឹង៖ ចំណុចទាំង ៨ ដែលបណ្ដាលអោយ ឈឺរោយ ខ្នង ដែលបានបង្ហាញនូវចំណុចជាច្រើនដែលបណ្ដាល អោយលោកអ្នក រោយឈឺ ឆ្អឹងខ្នង។

ថ្ងៃនេះ ខ្មែរឡូតសូមបង្ហាញជូន នូវចំណុចទាំង៤ផ្សេងទៀត ដែលលោកអ្នកគួរយល់ដឹង ដើម្បីជៀសវាងនូវ ការឈឺ រោយឆ្អឹងខ្នង។

អង្គុយយូរពេកពេញមួយថ្ងៃ

ការអង្គុយធ្វើការជាប់យូរពេញមួយថ្ងៃ មិនមែនជារឿងល្អទេ សំរាប់ឆ្អឹងខ្នង និង ចង្កេះរបស់អ្នក ដោយសារតែ យើងភាគច្រើន មានរបៀបនៃ ការអង្គុយខុសៗគ្នា ហើយឥរិយាបថនៃការអង្កុយធ្វើការ មិនត្រឹមត្រូវបែបនេះ ធ្វើអោយសាច់ដុំខ្នង ខ្សោយ ព្រោះតែយើងមិនបានធ្វើសកម្មភាព អ្វីផ្សេងទាល់តែសោះ។ ដំណោះស្រាយនោះ គឺអ្នកត្រូវតែ អង្គុយសម្រួល ខ្នងអោយបានត្រង់ល្អ និង ផ្អែកទៅខាងក្រោយ បន្ដិច ដោយមានលំនឹងក្បាលត្រង់ ក្នុងពេលដែលអ្នកប្រើប្រាស់កុំព្យូទ័រ។

មានសំពាធក្នុងខ្លួន

បើសិនជាអ្នកមានសំពាធក្នុងខ្លួន (Stress) នោះលោកអ្នកនឹងប្រឈមមុខនឹង ការឈឺចុករោយ ផ្នែក ក និង ខ្នង។ វិធីងាយៗក្នុងការរំសាយអារម្មណ៍នោះ គឺ ការធ្វើលំហាត់ប្រាណ ការតាំងសមាធិ និង ងូតទឹកជាមួយទឹកក្ដៅជាដើម។

មិនទំលាប់ធ្វើលំហាត់ប្រាណ

ត្រូវផ្លាស់ប្ដូរទំលាប់នេះ ព្រោះថា ការហាត់ប្រាណ ធ្វើអោយរាងកាយយើងទាំងមូល បញ្ចេញចលនាផ្សេងៗ និង ជួយពង្រឹងអោយឆ្អឹងរឹងមាំ ថែមទៀតផង។

ទទួលទានអាហារសំរន់ច្រើនពេក

ដោយសារតែការទទួលទានអាហារសំរន់ ដែលមានជាតិសាច់ និង ខ្លាញ់ច្រើនពេក ទើបបណ្ដាលអោយឡើងទម្ងន់ ហើយការឡើងទម្ងន់នេះ ធ្វើអោយខ្នងយើងឈឺ ស្រពន់បានដែរដោយសារ តែ ខ្នងបង្កើនលំនឹង អោយស្របទៅនឹង ទម្ងន់ខ្លួនទាំងស្រុងរបស់យើង។

ដូច្នេះហើយ យើងទាំងអស់គ្នា គួរតែ អនុវត្តនូវ ចំណុចទាំង៨ខាងលើ ដើម្បីរាងកាយមាំមួន និងមានសុខភាពល្អ។

 

ដោយ ជាតា

ខ្មែរឡូត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]