ដូចដែលប្រិយមិត្តបានដឹងហើយថា ការតាំងពិព័រណ៍រថយន្តមួយចំនួនត្រូវបានគេរិះគន់ យ៉ាងខ្លាំងរហូតដល់ មានការខឹងសម្បារពីមហាជនក៏ដូចជា អាជ្ញាធរ ដែលខ្មែរឡូតបានចុះផ្សាយ ៖ "អាជ្ញា​ធរ​ក្រុង​ប៉េកាំង​ខឹង​សម្បារ​៖ តើ​នេះ​គឺ​ជា​ការ​តាំង​ពិព័រណ៍​​រថយន្ត​ទំនើ​ប​ ឬ​ក៏​តាំង​ពិព័រណ៍ដើម​ទ្រូង​របស់​តារា​ម៉ូដែល?"

ឥឡូវនេះការតាំងពិព័រណ៍រថយន្តបាន ក្លាយទៅជាការតាំងពិព័រណ៍អ្នកបង្ហាញម៉ូត ស្រាតបាត់ទៅហើយ ដែលតាមប្រភពព័ត៌មានបានអោយដឹងថា មាននារីស្រស់ស្អាតបួននាក់បាន ស្រាតអស់ខោអាវចេញពីខ្លួនតែម្តង។ នៅពេលនោះ​ក៏មាន អ្នកកាសែតក៏ដូចជាបុរសៗ ជាច្រើនបានថតយករូបភាពយកមកបង្ហោះចូលអ៊ិនធើណិតផងដែរ ដែលបានធ្វើអោយ អ្នកលេងអ៊ិនធើណិត ក៏ ដូចជាមហាជនទូទៅខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើរដ៏ឆ្កួតលីលា នៃការតាំងពិព័រណ៍រថយន្ត នៅប្រទេសចិននេះ។ គួរបញ្ជាក់ផងដែរថា មានមតិរហូតដល់ទៅ ៩០ %​ បានស្នើរសុំអោយរដ្ឋាភិបាលចិន ចាត់ការរឿងនេះអោយបាន កាន់តែឆាប់កាន់តែល្អ ព្រោះនេះជាការតាំងពិព័រណ៍រថយន្ត មិនមែនតាំងពិព័រណ៍រូបរាងកាយ អាក្រាតរបស់នារីភេទនោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]