នេះជារឿងមួយដ៏កំរជួបប្រទះខ្លះណាស់ ដែលមានត្រីយក្សដ៏ចំលែក មួយបានមកទើរនៅលើឆ្នេរសមុទ្រ ដោយសារតែមានរឿងនេះកើតឡើង បានធ្វើអោយមានប្រជាជនជាច្រើន បានមកឆ្នេរសមុទ្រមួយនោះដើម្បី មកមើលត្រីយក្សដ៏ចំលែកនេះ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានត្រីយក្សមួយប្រភេទដែលមិនត្រូវបានគេស្គាល់ អណ្តែតមកងាប់ ទើរនៅឆ្នេរសមុទ្រ Guangdong ប្រទេសចិន។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា ត្រីយក្សនេះមានបណ្តោយ ១៧ ម៉ែត្រ និង មានទំងន់ ៥​ តោន ហើយទំនងប្រហែលជាវា ត្រូវបានកប៉ាល់នេសាទខ្នាតតូចចាប់បាន ប៉ុន្តែដោយសារវាមានទំងន់ធ្ងន់ ពេកពួកគេក៏បានបោះវាចូលទឹកវិញ ហើយវាក៏អណ្តែតមកលើកោះតែម្តងទៅ។ គួរបញ្ជាក់ផងដែរថា មានអ្នកវិទ្យាសាស្ត្រមក ពីប្រទេសចំនួនបី បានអះអាងថា នេះគឺជាពូជថ្មីរបស់ត្រីបាឡែន ប៉ុន្តែការពិតឬយ៉ាងណាមិនទាន់មានអ្នកណា ម្នាក់អាចបកស្រាយបាននោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]