វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលចង្អុលបង្ហាញពីការប្រែប្រួលរូបរាង និងមុខមាត់របស់តារាម៉ូដែលបង្ហាញម៉ូដ ដោយប្រើប្រាស់កម្មវិធី Photoshop ក្នុងកំព្យូទ័រ។

វីដេអូឃ្លីបដ៏ខ្លីមួយរយៈពេល ៣៦វិនាទី ដែលបង្កើតឡើយដោយ GlobalDemocracy.com បានបង្ហាញពី រូបរាងស្រ្ដីម្នាក់ពីធម្មជាតិ និងរូបភាពកាត់.ត ដោយប្រើប្រាស់សកម្មវិធី Photoshop។ នៅក្នុងវីដេអូ យើងបានឃើញស្ដ្រីម្នាក់ ដែលគ្មានប្រើគ្រឿងសំអិតសំអាងទាល់តែសោះ ស្លៀកឈុតប៊ីហ្គីនី ដេកក្រាបនៅលើក្ដារមួយ ដោយបត់ជើងឡើងទៅលើ។

អ្វីដែលគេត្រូវធ្វើដំបូង ក្នុងកម្មវីធី Photoshop នោះគឺ បាញ់បន្លឺទៅលើតារាម៉ូដែល ដើម្បីឲ្យយើងមើលឃើញ រូបរាងរបស់នាងស្គមជាងមុន រួចហើយធ្វើការតុបតែង គ្រឿងសំអិតសំអាងលើផ្ទៃមុខ (ក្នុងកម្មវិធីកំព្យូទ័រ) បន្ទាប់មកទើបយកសក់ ក្លែងក្លាយវែងមកពាក់បន្ថែម ដើម្បីឲ្យមើលទៅស្អាត ចុងក្រោយទើបអនុញ្ញាតឲ្យតារាម៉ូដែលត្រលប់ទៅផ្ទះវិញ។

តែនេះមិនទាន់ចប់សព្វគ្រប់នោះទេ គេនៅប្រើ Photoshop កែភ្នែក ច្រមុះ និងបបូរមាត់បន្ថែមទៀត ដើម្បីបន្ថែមការទាក់ទាញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបមុនពេលកែ និងកែរួច? សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

























ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]