ជោគជ័យលើសិល្បៈ ឈិន ម៉ានិច្ច បង្ហាញឡានទំនើបរាប់ម៉ឺនដុល្លារ

//s9.kh1.co/ee/ee270c559690cb6fd33fe86ed9920ebf3ead1bde.jpeg
តារា & កម្សាន្ដ

 ២០-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ទើបសង់ផ្ទះថ្មីរួច ពេលនេះ ឈិន ម៉ានិច្ច ទិញរថយន្តទំនើបស៊េរីថ្មីភ្លែត។

ភ្នំពេញ៖ ពិតណាស់ ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច កាន់តែទទួលបានប្រជាប្រិយភាព និងមានហ្វេនចូលច្រើនផងដែរ។ ម្យ៉ាងក្រោយឈានជើងចូលសិល្បៈ នាងតែងតែទទួលបានការងារច្រើនជាបន្តបន្ទាប់ សឹងគ្មានពេលទំនេរឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្រោយជោគជ័យលើវិថីសិល្បៈ គេដឹងថាកាលពីពេលថ្មីៗនេះ កញ្ញា ឈិន ម៉ានិច្ច បានសងផ្ទះថ្មីយ៉ាងស្កឹមស្កៃនៅឯស្រុកកំណើតជូនប៉ាម៉ាក់ផងដែរ។ មួយវិញទៀត ក្រោយឡើងផ្ទះថ្មីរួច គេឃើញតារាស្រីរូបនេះ កាន់តែបង្ហាញភាពឡូយឆាយជាងមុន ខណៈរកចំណូលបានច្រើនជាងមុន។ 

ជាក់ស្ដែង មួយរយៈចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ កាន់តែបង្ហាញពីជីវិតឯកជនផ្ទាល់ខ្លួនឲ្យមហាជនបានឃើញ។ ហើយអ្វីដែលហ្វេនចាប់អារម្មណ៍នោះ ថ្មីៗនេះ តារារូបនេះបានបង្ហោះរូបភាពបង្ហាញរថយន្តថ្មីស៊េរីទំនើបម៉ាលJeep ដែលគេដឹងថារថយន្តមួយនោះមានតម្លៃខ្ទង់រាប់ម៉ឺនដុល្លារ ចំណែកស្លាកលេខក៏ដាក់ឈ្មោះនាងផ្ទាល់ផងដែរ។ ក្នុងនោះដែរ បន្ទាប់ពីនាងបង្អួតឡាននេះរួច មានមហាជនជាច្រើន បានសរសើរពីការខិតខំប្រឹងប្រែងលើ អាជីពជាតារាចម្រៀងរបស់នាងគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
ឈិន ម៉ានិច្ច
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T