ខេត្តព្រះសីហនុ ៖ ឆ្ពោះទៅការប្រកាសពាន រង្វាន់ទីក្រុងស្អាតនាពេលខាងមុខ មន្ត្រីជំនាញទេសចរណ៍បានរំពឹងថា ទីក្រុងព្រះសីហនុនៃតំបន់ឆ្នេររបស់កម្ពុជា នឹងទទួលបានចំណាត់ថ្នាក់ល្អជាងគេក្នុង ចំណោមទីក្រុងទាំង៣៥ ដែលជាបេក្ខភាពក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាត ។

យោងតាមគម្រោងរបស់រាជរដ្ឋាភិបាល ការប្រកាសលទ្ធផលប្រឡង ប្រណាំងទីក្រុងស្អាតនឹងត្រូវរៀបចំធ្វើឡើង អំឡុងដើមខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខ ។ ប៉ុន្តែតាមការវាយតម្លៃលទ្ធផលរបស់ គណៈកម្មការជំនាញទីក្រុងព្រះសីហនុនឹងទទួល បានចំណាត់ថ្នាក់ល្អក្នុងចំណោមទីក្រុង ទាំង៣៥នៅកម្ពុជា ដែលជាបេក្ខភាពចូលរួមក្នុងការប្រឡងប្រណាំង ។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ក្រោយពីចូលរួមក្នុងបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាត ទីក្រុងព្រះសីហនុនៃខេត្តព្រះសីហនុមានការអភិវឌ្ឍន៍ច្រើនគួរឱ្យកត់សម្គាល់ ខណៈដែលភ្ញៀវទេសចរជាតិ និងអន្តជាតិបានមកសម្រាកកម្សាន្ត លំហែកាយនៅទីនេះ កាន់តែមានចំនួនច្រើនឡើង សំខាន់ក្រោយពេលដែលយើងបានដាក់ បញ្ចូលតំបន់ឆ្នេរសមុទ្រទៅក្រុងក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើពិភពលោករួចមក ចំនួនភ្ញៀវទេសចរនៅតំបន់នេះបានកើន រហូតដល់ជាង៣៥ម៉ឺននាក់ក្នុងកំណើន៨៧% ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]