ភ្នំពេញៈ គេហំព័រ LookingTODAY ធ្លាប់បានចេញផ្សាយ អត្ថបទមួយ មានចំណងជើងថា “នី មុនីនាថ បែកធ្លាយរូបថត ថើបគ្នាជាមួយប្រុស ស្ងាត់ៗ” កាលពីប៉ុន្មានថ្ងៃមុននេះ បានក្លាយជាព័ត៌មាន ដ៏ក្តៅគគុក ធ្វើឲ្យអ្នកគាំទ្រ កញ្ញា នី មុនីនាថ មាន ការខកចិត្ត ចំពោះទង្វើរបស់នាង បង្ហាញពីចរិកឡូយឆាយ បង្ហាញពីភាពផ្អែមល្ហែម ជាមួយប្រុសរូបសង្ហា ភ្លេចគិតថា ខ្លួនជាតារាសម្តែង ល្បីឈ្មោះមួយរូប កំពុងតែទទួលបាន ការគាំទ្រពីសំណា់មហាជន គ្របស្រទាប់វណ្ណៈ ។

ជាការឆ្លើយតប ម្តាយរបស់តារាទឹកភ្នែក នី មុនីនាថ អ្នកស្រី ភាលី បានប្រាប់ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះថា ក្រោយពីលេចឮព័ត៌មាន និងបែកធ្លាយរូបថតនោះភ្លាម អ្នកស្រី និងកូនពិត ជាមានអារម្មណ៍ហួសចិត្ត មិននឹកស្មានដល់ទេថា កេរ្តិ៍ឈ្មោះជាច្រើនឆ្នាំ ដែលអ្នកស្រីខំប្រឹង ថែរក្សាការពារ កូនស្រីកន្លងមក ត្រូវបានរលាយត្រឹមតែ ការបង្ហាញ រូបថតពីរសន្លឹកនេះ ។

អ្នកស្រី ភាលី បានប្រាប់ឲ្យដឹងបន្តទៀតថា គ្រាន់តែអ្នកស្រីបាន ឃើញរូបថតនោះភ្លាម ពិតជាមិនគួរឲ្យជឿទេ ព្រោះថារូបថត នេះគ្រាន់ជាការថតលេងសើច ជួបជុំជាមួយមិត្តភក្តិក្នុងសិល្បៈ ជិតដិតក្នុងថ្ងៃខួបកំណើត ដោយកាលនោះ មានវត្តមាន សារាយ សក្ខណា ម្តាយរបស់នាង អ្នកស្រី កូនស្រីអ្នកស្រី លោក កុសល ជាបងធម៌របស់ សក្ខណា និងមានតារាប្រុសស្រីជាច្រើនទៀត ។កាលនោះពួកគេ ក៏បានថតរូបជុំគ្នាលេងសប្បាយ ហើយសម្រាប់រូបថត ទាំងពីរសន្លឹកនោះ គ្រាន់តែថតលេងសើច បែបសិល្បៈតែប៉ុណ្ណោះ មិនមែនក្នុងន័យស្នេហា រំលងប្រពៃណីអ្វីឡើយ ។

ម្តាយរបស់ នី មុនីនាថ បានប្រាប់ឲ្យដឹងពីអារម្មណ៍ទៀតថា “សម្រាប់អ្នកមានបំណង ទម្លាយរូបថតនោះ ខ្ញុំជឿជាក់ថា មនុស្ស ម្នាក់នោះ គ្មានបំណងល្អ សម្រាប់កូនស្រីខ្ញុំទេ គេមានចេតនាយករូបនោះ មកវាយប្រហារ កិត្តិយស កេរ្តិ៍ឈ្មោះកូនស្រីខ្ញុំ ។ម្យ៉ាងខ្ញុំគិតថារូបថតនោះ ជារូបធម្មតាមិនដឹងថា គេយករូបនោះ ទៅចុះបែបហ្នឹងទេ ហើយខ្ញុំគិតថា គេប្រាកដជាគ្មានបំណងល្អ លើកូនខ្ញុំឡើយ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំចង់បកស្រាយតាម LookingTODAY ថា ខ្ញុំសុខចិត្តដើរតាមកូនស្រី គ្រប់ពេលវេលានេះ ព្រោះតែចង់ ថែរក្សាកេរ្តិ៍ឈ្មោះ ក្នុងគោលបំណងមិនចង់ឲ្យកូនស្រី ដើរផ្លូវកាត់ក្នុងអាស្រូវ ដូចការចោទប្រកាន់ទេ... ” ។

អ្នកស្រី ភាលី បានប្រាប់ឲ្យដឹងទៀតថា នេះជាមេរៀនមួយ សម្រាប់អ្នកស្រី និងកូន ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត មុននឹងថតរូប ឬធ្វើការងារផ្សេងៗទៀត ព្រោះថាមានអ្នកចាំគិតមិនល្អ មកលើយើង។ អ៊ីចឹង បើសិនជាយើងភ្លេចខ្លួន នឹងមានបញ្ហាផ្សេងៗកើតឡើង លើយើងទៀត ជាមិនខាន “ខ្ញុំខំថែរក្សាកេរ្តិ៍ឈ្មោះកូនស្រី តាំងពីចាប់ផ្តើមចូលសិល្បៈដំបូង រហូតដល់ពេលនេះ ហើយក្នុងនាមខ្ញុំជាម្តាយ មិនសប្បាយចិត្តទេ ពេលមានព័ត៌មានហ្នឹង ត្រូវលេចឮលើកូនខ្លួនឯងបែបនេះ...” ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ