យោងតាមសារព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា បុរសជាបុគ្គលិក នៃស្ថានីយ៏ប្រេងឥន្ទនៈមួយកន្លែង បានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីទូរស័ព្ទដៃម៉ាក អេចធីស៊ី (HTC) របស់គាត់ បានរងគ្រាប់កាំភ្លើងជំនួសគាត់ ខណៈមានចោរចូលប្លន់ ក្នុងស្ថានីយ៏ប្រេងនោះ។

ប្រភពដដែលបានបន្តទៀតថា នៅពេលកើតហេតុ មានបុរសម្នាក់ បានកាន់កាំភ្លើងខ្លីមួយដើម ដើរចូលមកកន្លែងធ្វើការ របស់បុរសរងគ្រោះ បន្ទាប់មកក៏បានឲ្យបុរសនោះ បើកសោរទូដាក់ប្រាក់។ បន្ទាប់ពីបុរសរងគ្រោះ និងបុគ្គលិកដ៏ទៃទៀត បានបើកសោររួច ចោរក៏បានប្រមូលយកប្រាក់ ហើយបានគេចខ្លួន និងចាញ់បុរសរងគ្រោះទៀតផង។

ទោះបីជាយ៉ាងណា បុរសរងគ្រោះមិនបានដឹងថា ខ្លួនបានរួចផុតពីសេចក្តីស្លាប់ ដោយសារបានទូរស័ព្ទដៃ រងគ្រាប់ជំនួសឡើយ រហូតដល់ពេលគាត់យកទូរស័ព្ទ ចេញពីហោប៉ៅ ទើបឃើញទូរស័ព្ទបែកអេក្រង់ ដោយសារតែគ្រាប់កាំភ្លើង។

បើតាមសម្តីប៉ូលីសបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះ ជាបុគ្គលិកនៃស្ថានីយ៏ប្រេងនោះ បានរងរបួសស្រាល រីឯទូរស័ព្ទដៃរបស់គាត់វិញ ក៏មិនខូតខាតធ្ងន់ធ្ងរដែរ គ្រាន់តែបែកអេក្រង់ប៉ុណ្ណោះ៕

តើទូរស័ព្ទដៃអេចធីស៊ី ពិតជាធន់ដល់ម្លឹងឬ?

(ទូរស័ព្ទរបស់ជនរងគ្រោះ)

(រូបភាពជនសង្ស័យ ដែលថតដោយកាមេរ៉ាសុវត្ថិភាព)

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]