ទារកដ៏គួរឲ្យស្រលាញ់ម្នាក់ បានសម្រក់ទឹកភ្នែក ខណៈម្តាយបានច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា “My Heart Can’t Tell You No” របស់តារាចម្រៀងប្រុស និងជាអ្នកនិពន្ធ គឺលោក Rod Stewart។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បទចម្រៀងរបស់តារាចម្រៀង និងអ្នកនិពន្ធជនជាតិអង់គ្លេសរូបនេះ ភាគច្រើនតែងតែធ្វើឲ្យមនុស្សពេញវ័យ ប្រុសស្រីសម្រក់ទឹកភ្នែក ដោយសារតែអត្ថន័យនៃបទចម្រៀង ប៉ុន្តែនៅពេលនេះ បែរជាធ្វើឲ្យទារកម្នាក់នេះ ស្រក់ទឹកភ្នែកទៅវិញ ពោលគឺវាជារឿងដ៏ចម្លែកមួយ។

បើតាមខ្សែវីដេអូ មានរយៈពេល ២នាទី និង ១៣វិនាទី ដែលបង្ហាញពីការសម្រក់ទឹកភ្នែក របស់ទារកស្រីម្នាក់ ខណៈម្តាយនាងបានច្រៀងនោះ គឺមុនដំបូងម្តាយនាងបានសួរ មុននឹងច្រៀងថា “តើកូនចង់ឲ្យម៉ាក់ច្រៀងដែរឬទេ? ឲ្យម៉ាក់ដឹងពីអារម្មណ៏កូន ចំពោះបទចម្រៀងនេះផង” បន្ទាប់មកស្រ្តីជាម្តាយ ក៏បានចាប់ផ្តើមច្រៀងតែម្តង។

តាមធម្មតាទារកតែងតែស្រែកយំ នៅពេលដែលពួកគេឃា្លន ប៉ុន្តែសម្រាប់ទារកស្រី អាយុ ១០ខែម្នាក់នេះវិញ បានបង្ហាញពីអារម្មណ៏ ដោយការសម្រក់ទឹកភ្នែក ខណៈពេលម្តាយនាងចាប់ផ្តើមច្រៀង។

យ៉ាងណាមិញ វីដេអូនៃទារកម្នាក់នេះ ក៏ត្រូវបានបង្ហោះនៅលើវេបសាយ យូធ្យូប ផងដែរ និងមានការមនុស្សជាង ៤លាននាក់ចូលទស្សនា និងធ្វើការចែកចាយជាបន្តបន្ទាប់ នៅលើបណ្តាញផ្សេងៗទៀត៕

ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទារកម្នាក់នេះ?

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]