នេះគឺជាឱកាសដ៏កម្រមានបំផុត ដែលគេអនុញ្ញាតឲ្យឡើងទៅលើកំពូល ភាគខាងត្បូងនៃស្ពាន Forth Road ដែលមានកំពស់រហូតដល់ ១៥២ម៉ែត្រ សំរាប់គំរប់ខួបលើកទី ៥០ឆ្នាំរបស់ស្ពាន។

ឥលូវនេះ យើងអាចចំណាយប្រាក់ ១៩០ដុល្លារជិះជណ្ដើរយោង ឡើងទៅលើស្ពាន Forth Road របស់ប្រទេសស្កុតឡែន។ មនុស្សមួយក្រុមដែលមានចំនួន ១២នាក់ អាចឡើងទៅលើកំពូលស្ពាន ១៥៤ម៉ែត្រម្ដង ដោយប្រើប្រាស់ជណ្ដើរយោង។ ស្ពានមួយនេះ ត្រូវបានសម្ពោធឲ្យប្រើប្រាស់ដោយ ម្ចាស់ក្សត្រី Duke of Edinburgh ដោយបានបាញ់កាំភ្លើង 21-gun salute កាលពីឆ្នាំ ១៩៦៤ ដែលកាលពីសម័យនោះស្ពាន Forth Road គឺជាស្ពានវែងបំផុតលើលោក។

ស្ពាននេះនឹងបើកឲ្យឡើងជាសារធារណៈ ក្នុងខែកក្កដា និងសីហា ឆ្នាំ២០១៤ ក្នុងឱកាសអប់អរខួបលើកទី ៥០ឆ្នាំ ក៏ប៉ុន្តែចំនួនអ្នកឡើងមានកំណត់ គឺគេលក់សំបុត្រតែ ១០០០សន្លឹកតែប៉ុណ្ណោះ ហើយនឹងដាក់លក់នៅថ្ងៃស្អែក ម៉ោង១ថ្ងៃត្រង់ ទីតាំងនៅលើស្ពានតែម្ដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? បើមានចំណាប់អារម្មណ៍ និងចង់ឡើងទៅលើកំពូលស្ពានដែរនោះ ប្រិយមិត្តអាចទៅទិញសំបុត្រចូលបាន។







ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]