នារីម្នាក់ត្រូវបានចាប់ខ្លួន និងជាប់ទោសពីបទសម្លាប់មនុស្ស ក្រោយពីនាង បង្កើតកូននៅក្នុងបន្ទប់ទឹកនៃបារមួយកន្លែង និងទុកកូនចោលនៅក្នុងធុងទឹកកាច់បង្គន់ យោងទៅតាមរបាយការណ៍របស់ប៉ូលីស ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

តាមប៉ូលីសនៅក្នុងទីក្រុង Allentown បាននិយាយថា ពួកគេបានចាប់ខ្លួន នារីអាយុ២៦ឆ្នាំម្នាក់ ដែលមានឈ្មោះថា Amanda Hein ដែលនាង បានជាប់ទោសឧក្រិដ្ឋពី បទសម្លាប់មនុស្ស ក្រោយពីប្រកាសសាលក្រមកាលពី ថ្ងៃច័ន្ទមុននេះ។ យ៉ាងណាមិញ អ្នកបោសសំអាត បានប្រទះឃើញ សាកសពកូនង៉ែតនេះនៅក្នុងបន្ទប់ទឹក កាលពីថ្ងៃទី ៩ ខែសីហា នៅក្នុងបារ Starters Pub នៃ Bethlehem ដែលមានចំងាយ ៣០ម៉ាល ឬ ជាង៤៨គីឡូម៉ែត្រពីភាគខាងជើងនៃរដ្ឋនេះ។ តែតាមគ្រូពេទ្យ ដែលបានធ្វើការវិនិច្ឆ័យបាន ឲ្យដឹងថា នៅពេលដែលក្មេងនេះកើតមក គឺនៅមានជីវិតនោះទេ។

ទោះជាយ៉ាងណា ស្ដ្រីជាម្ដាយនេះ មិនមានហេតុផលគ្រប់គ្រាន់ ក្នុងការសម្លាប់កូននោះទេ ដោយគ្រាន់តែនិយាយថា នាងមានអារម្មណ៍ថាភ័យខ្លាចប៉ុណ្ណោះ។

នេះជារឿងដ៏គួរឲ្យហួសចិត្ដមួយ ដែលនាងបានសម្លាប់ជីវិតកូនខ្លួនឯង ដោយយកលេសថា ដោយសារតែភ័យខ្លាច។ ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]