នេះគឺជាកម្មវីធីហាត់ប្រាណដ៏ចម្លែកមួយ ដែលមានឈ្មោះថា “Downward facing dog pose” ដែលតម្រូវឲ្យអ្នកហាត់ប្រាណ ជាមួយនឹងសត្វឆ្កែរបស់អ្នក។

មានស្រ្ដីម្នាក់ បានប្រាប់ប្ដីរបស់គាត់ថា គាត់នឹងយកឆ្កែទៅហាត់ Yoga ជាមួយគាត់ តែប្ដីរបស់គាត់បែរជា ស្ដីឲ្យគាត់ថាឆ្កួតទៅវិញ។ ការពិតទៅ នេះគឺជាកម្មវិធីហាត់ប្រាណថ្មី មិនដូច Yoga ពីមុនឡើយគេហៅវាថា Goga ដែលវាជា yoga សំរាប់ឆ្កែ។ កម្មវិធីនេះ មានប្រភពមកពីតំបន់ មហាសមុទ្រអាត្លង់ទិក មកចក្រភពអង់គ្លេស ដែលមានតាំងពី ២០០២ មកម្ល៉េះ ដែលបង្ហាត់ដោយអ្នកគ្រូ Suzi Teitlman។

ដំបូងឡើយ នៅពេលដែលគាត់បង្ហាត់ Yoga ដល់សិស្សទាំងអស់ គាត់តែងតែឃើញឆ្កែរបស់គាត់ អង្គុយមើលគាត់ បន្ទាប់មកគាត់ក៏យកវាមកហាត់ជាមួយ។ ក្រោយពីគាត់យកឆ្កែមកហាត់ជាមួយ មនុស្សម្នាក់ៗនៅ ទីក្រុងញ៉ូយក ក៏ចាប់ផ្ដើមយក ឆ្កែរបស់ពួកគេមកថ្នាក់ហាត់ប្រាណ Yoga ដែរទៅ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការហាត់ Yoga ជាមួយនឹងសត្វឆ្កែ?










ប្រភព៖ Dailymail

 

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]