ភ្នំពេញ៖ តារាចម្រៀងប្រុសវ័យជ្រេបន្តិច សាន ផានិត ជាតារាចម្រៀងមួយរូប ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីដើមឆ្នាំ ២០០០ ខណៈ អ្នកណាៗក៏និយាយ ពីតារាចម្រៀងប្រុសម្នាក់នេះដែរ។ ជាពិសេសយុវវ័យជំនាន់នោះ និយមស្ទីលរបស់លោកខ្លាំងណាស់ សូម្បីតារាកំប្លែងល្បី នាយ ក្រឹម ក៏យកស្ទីល លោក សាន ផានិត មកលេងជាស្ទីលកំប្លែងដែរ ។ ថ្មីៗនេះ មហាជនបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលនៅសុខៗ សាន ផានិត បែរជាបង្ហាញវត្តមាន នារីម្នាក់អមមកជាមួយ ដោយអះអាងប្រាប់គេក្ដែងៗថា នារីចម្លែកមុខម្នាក់នេះ ជាភរិយាពេញច្បាប់ ទើបនឹងរៀបការរួច នៅកំពង់ចាម។

ដើម្បីរក្សាភាពល្បីល្បាញ ក្នុងឆ្នាំ២០០៨ សាន ផានិត បានចេញអាល់ប៊ុម ជាមួយតារាចម្រៀងស្រីម្នាក់ តែពុំបានទាញលោកឲ្យឡើងខ្ពស់ទេ បែរជារុញលោក ទំលាក់ទឹកតែម្ដង ។ កេរ្តិ៍ឈ្មោះរបស់លោក ពុំបានស្ថិតស្ថេរជាអមតៈទេ បានសាបរលាបបន្តិចម្ដងៗ រហូតដល់លោក រលុបរលាយឈ្មោះ ស្ទើរតែទាំងស្រុង ពីពិភពសិល្បៈ និងបែរលេចឮ រឿងមិនល្អទៅវិញ។

កាលពីពេលថ្មីនេះ លោក សាន ផានិត បានឡើងច្រៀង លើវេទិការតន្រ្តីមួយ ដែលបាននាំទាំង ភរិយាមកផងដែរ នាំឲ្យគេឆ្ងល់ពេញស្ថានីយទូរទស្សន៍ ព្រោះមិនដឹងថា លោកបានរៀបការ តាំងពីពេលណានោះទេ ។ លោក សាន ផានិត បាននិយាយប្រាប់ LookingTODAY ថា លោកបានរៀបការរួចហើយ នៅឯខេត្តកំពង់ចាម ឯណោះ ដោយលោកមិនចង់ឲ្យ មានភាពភ្ញាក់ផ្អើលច្រើន ម្យ៉ាងមិនចង់រំខានអ្នកសិល្បៈ តែបើចង់បានរូបរៀបការ លោកនឹងផ្ដល់ជូននាពេលក្រោយ ។

ថ្វីដ្បិតលោកបានរៀបការរួច ពិតមែន តែសកម្មភាពសិល្បៈលោក នៅតែបន្តធម្មតា លោកនៅតែសង្ឃឹមថា ទស្សនិកជន នៅតែគាំទ្រលោកដូចកាលមុន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]