វីដេអូមួយដែលធ្វើការបញ្ចូលទៅក្នុង យូធូប បានបង្ហាញពីពស់ពិសជាច្រើន បានវារយាមជុំវិញ កូនង៉ែត ដ៏គួរឲ្យខ្លាច។

ជាមួយគ្នានេះ មានពស់វែក៤ក្បាល ដែលគេប្រទះឃើញ នៅជុំវិញកូនង៉ែតនេះ ដែលកូនង៉ែតនេះផ្ទាល់ ក៏យកដៃទាំងពីររបស់ខ្លួន អោបពស់មួយក្បាលដូចគ្នា ដែលមើលទៅដូចជាអោបតុក្កតាខ្លាឃ្មុំ។ សម្រាប់វីដេអូនេះផ្ទាល់ បានធ្វើឲ្យភ្ញាក់ផ្អើល ដល់សាធារណៈជនជាច្រើន ដែលកូនង៉ែតនេះដេកពីលើភួយ នៅលើដីខ្សាច់ ដែលទីតាំងពិតប្រាកដ មិនត្រូវបានបញ្ជាក់នោះទេ។ យ៉ាងណាមិញ មានការបញ្ចេញមតិជាច្រើន ទៅលើវីដេអូ ដូចជា តើឪពុកម្ដាយអាចទុកកូនចោលនៅជាមួយនឹងសត្វពស់ ដោយរបៀបណា? ហើយអ្នកខ្លះក៏និយាយថា សត្វពស់ទាំងនេះប្រហែលជាមកពីប្រទេសឥណ្ឌា ដែលជាធម្មតាមិនមានពិសនោះទេ ខណៈពេល ដែលអ្នកដទៃយល់ថា ពស់វែកទាំងនេះប្រហែលជាដកចង្កូមចេញអស់ហើយ។

ចុះប្រិយមិត្ដហ៊ាននៅក្បែរពស់ដែរឬទេ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]