កំពង់ឆ្នាំងៈ បុរសម្នាក់ មានទីលំនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានលិចទូក នៅចំណុចបឹងគ្រួស បាត់ខ្លួនកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ អស់រយៈពេល៣ថ្ងៃ ទើបរកសាកសពឃើញ។

ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តំបន់បឹងគ្រួស បានប្រទះឃើញ ទូកលិច  ក៏បានរាយការណ៍ជូន អភិបាលរងស្រុក លោក ផៅ ស្រៀង កាលពីវេលម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ។ ក្រោយទទួល សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ លោក ផៅ ស្រៀង បានដឹកនាំកម្លាំង និងប្រជាពលរដ្ឋ ចុះទៅត្រួតពិនិត្យ និងមុជរាវរក នៅចំណុចដែលទូកលិច នោះ ។

ក្រោយពីធ្វើការរាវរក ក៏បានប្រទះឃើញសាកសព បុរសម្នាក់លង់ទឹក ស្លាប់បាត់បង់ជីវិត នៅបាតដី ដោយ ដៃទាំងពីចាប់ស្មៅជាប់ ។ ពេលនោះអ្នកមុជទឹករាវ រកឃើញនៅបាតដីបានយកម៉ាស៊ីនខ្យល់ បាញ់ អោយសាកសពផុស អណ្តែតមកលើទឹក ទើបស្រង់យកមកដាក់លើទូកដែលលិចនោះ។  

ស្ត្រីឈ្មោះ ផុន ត្រូវជាភរិយា បុរសរងគ្រោះ បានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ជួប ឈិន អាយុ៥៦ឆ្នាំ មានកូនប្រុសស្រី ចំនួន៤នាក់ មានមុខរបរជា អ្នកនេសាទដាក់មងចងសន្ទូច ។ ប្រភពដដែលបន្តថា នៅយប់ថ្ងៃទី២៧ បុរសរងគ្រោះ បានប្រាប់ប្រពន្ធថា ទៅចងសន្ទូចពីរ បីថ្ងៃ ទើបត្រឡប់មកផ្ទះវិញ ប៉ុន្តែ ក្រោយចេញពី ផ្ទះប្រហែល២០០ម៉ែត្រ ក៏ទៅផឹកស្រានៅតៀមលក់ស្រា រួចបន្តចេញទូកទៅចងសន្ទូច ។លុះដល់ថ្ងៃទី២៩ វេលម៉ោង១២ថ្ងៃត្រង់ ទើបទទួលដំណឹងថា ប្តីរបស់គាត់ បានលិចទូក លង់ទឹកស្លាប់ បាត់ទៅហើយ ។ ក្រោយរកសាកសពឃើញ ក្រុមគ្រួសារ សាច់ញាតិ យកមកធ្វើបុណ្យតាមប្រពៃណី៕







 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]