រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Prius ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-0529 មកចតក្នុងរោងបុណ្យមួយកន្លែង ហើយដើរចូលក្នុងផ្ទះបាត់ធ្វើព្រងើយ ខណៈដែលភ្ញៀវកំពុងហូបបាយ បង្កការភ្ញាក់ផ្អើលពេញរោងបុណ្យ កាលពីវេលាម៉ោង ១០ និង ៤០នាទី យប់ថ្ងៃទី២៩ តុលា ២០១៣ នៅតាមបណ្តោយផ្លូវលេខ១៣៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

បុរសដែលយករថយន្តមកចតក្នុង រោងបុណ្យរបស់គេ មានទីលំនៅផ្ទះលេខ១១៤Eo ក្នុងភូមិខាងលើ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មូលហេតុដែលបុរសរូបនោះ យករថយន្តរបស់ខ្លួនមកចតក្នុងរោងបុណ្យ អាចប្រហែលជាបុរសនោះ ខឹងដោយគ្មានកន្លែងចតរថយន្ត ព្រោះរយៈពេល ២ថ្ងៃ មកនេះ នៅចំណុចមុខផ្ទះរបស់គាត់ត្រូវគេសង់រោងបុណ្យ។

ភ្លាមៗ ម្ចាស់រោងបុណ្យបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកអន្តរាគមន៍ហៅម្ចាស់រថយន្តគ្មានសីលធម៌ ខាងលើឲ្យយករថយន្តរបស់ខ្លួនចេញពីរោងបុណ្យ និងត្រូវបានប្រជាពលរដ្ឋជាភ្ញៀវធ្វើការស្តីបន្ទោស ព្រោះតែពុំមានការអធ្រាស្រ័យដល់អ្នកជិតខាងពេលមានរវល់បុណ្យទាន៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]