រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី ២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរថយន្តកូរ៉ូឡា ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-8903 បើកបរដោយបុរសម្នាក់ ធ្វើដំណើរយ៉ាងលឿនក្នុងទិស ដៅពីកើតទៅលិច តាមមហាវិថីសហព័ន្ធរុស្ស៊ី លុះមកដល់ស្តុបផ្សារដីហ៊ុយ ជាចំណុចផ្លូវបែកជាបួន ស្រាប់តែរថយន្តបានជ្រុលល្បឿនទៅបុកម៉ូតូគុបមូល ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1F-7942 ជិះដោយបុរសស្រ្តី ២នាក់ ដែលធ្វើដំណើរពីលិចទៅកើតបម្រុងបត់ឆ្វេងឆ្លងផ្លូវ បណ្តាលឲ្យអ្នកទាំងពីរប៉ើង ខ្ទប់នឹងកញ្ចក់រថយន្ត របួសធ្ងន់បាក់ដៃជើង នៅតែដង្ហើមចង្រិត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ តុលា ២០១៣ នៅស្តុបផ្សារដីហ៊ុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនឹងកន្លែង ចំណែកជនរងគ្រោះទាំង ២នាក់ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកម្ចាស់ឲ្យចូលមកដោះស្រាយតាមផ្លូវច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]