ខេត្ត​​កំពង់​ចាម​ ៖ ​មេ​ចោរ​ប្លន់​​​អន្តរ​ជាតិ​ម្នាក់​ឈ្មោះ​​ផង់ ហន ហៅ​​ច្រាង ​ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ​មាន​ស្រុក​កំណើត​​នៅភូមិ​​បឹង​ក្រពិត ឃុំ​ជើង​ដែង ​ស្រុក​កំពង់​ត្របែក ​ខេត្ត​ព្រៃ​វែង មានទីលំនៅ​មិន​ពិតប្រាកដ​​​ដែល​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ផ្ទះ​លក់​មាស​ ឈ្មោះ​ង្វៀង ​វ៉ាន់​ហ៊ីវ ​និង​ប្រពន្ធ​ឈ្មោះ​ហូ គឹម​អ៊ញ់ ​ជន​ជាតិ​វៀត​​ណាម រស់​នៅ​ភូមិ​​តាំង​វ៉ា ​ឃុំ​តាំង​ឡិប ​ស្រុក​តាំង​បៀង ​ខេត្ត​តៃនិញ ​ប្រទេស​វៀត​ណាម ​យក​ប្រាក់​ដ៏​ច្រើន​​សន្ធឹក​សន្ធាប់​រួម​​ជា​មួយ​​នឹង​​គ្រឿង​អលង្ការ​​ ហើយ​បានរត់​គេចខ្លួន​ពួន​​សង្ងំពី​កន្លែង​មួយ​ទៅ​កន្លែងមួយ​រយៈ​ពេល​៤​ឆ្នាំ ​​មក​ហើយ​នោះ​ទីបំផុត​​ត្រូវ​បាន​​សមត្ថ​កិច្ច​តាម​ប្រមាញ់​​ចាប់​​ខ្លួន​ បាន​នៅ​ក្នុង​សង្កាត់​​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ ​រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ មេសា ។

 

តាម​លោក​វរសេនីយ៍​​ទោ សាន សុភា ​ប្រធាន​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន​់​នៃ ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ប្រាប់​ឱ្យ​ដឹងថា ​ចាប់តាំង​​ពី​ថ្ងៃទី​២៥ ​ដល់​ថ្ងៃទី​២៨ មេសា ២០១២ ​ក្នុង​ប្រតិ​បត្តិ​​ការរបស់​កម្លាំងសមត្ថ​កិច្ច​មាន​នគរ​បាល​​ខេត្តព្រៃវែង ​នគរបាល​រាជ​ធានីភ្នំពញ នគរបាល​​ខណ្ឌ​ឫស្សីកែវ ​នគរបាល​ខេត្ត​កំពង់ស្ពឺ ​ព្រម​ទាំង​​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ​បាន​​តាម​ក្រសោប​​មុខ​សញ្ញា​ចោរ​ប្លន់​បាន​​ជា​បន្ត​បន្ទាប់​​រហូត​ដល់​ទៅ​ ៤​នាក់ ​ក្នុង​នោះ​​មាន​​មេ​ចោរ​​​ឈ្មោះ​ច្រាង ​មាន​ទាំង​​ដីកាតាម​ស្វែង​រក​​ចាប់​ខ្លួនពី​សាលា​ដំបូង​ខេត្ត​កំពង់ចាម ផង​ដែរ។

 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]