ក្រោយ សូរិយ៉ាន់ បកស្រាយរឿងមិនបានទៅប្រកួត ស្ថាប័នMiss Earth កម្ពុជា ចេញមុខនិយាយថា... (មានវីដេអូ)

//s9.kh1.co/aa/aa535c704fb4e7c1dc6037fc6b576c087898d8f6.jpeg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

កាន់តែក្ដៅ ក្រោយកញ្ញា ហង្ស សូរិយ៉ាន់ បកស្រាយពីបញ្ហាមិនបានទៅប្រកួត ស្ថា ប័នMiss Earthកម្ពុជា ចេញមុខមកនិយាយបែបនេះ។

ភ្នំពេញ៖ ពិតណាស់ ក្រោយជាប់ជាលំដាប់រងទី១ Miss Grand Cambodia 2022 កញ្ញា ហង្ស សូរិយ៉ាន់ បានគ្រងតំណែងថ្មីមួយទៀតគឺ Miss Earth Cambodia 2022 ដោយរូបនាងនឹងត្រូវចេញទៅប្រកួតនៅឯប្រទេសហ្វីលីពីន ប៉ុន្តែនាងមិនបានទៅប្រកួតលើឆាកអន្តរជាតិក៏ព្រោះ តែមានបញ្ហាសុខភាព និងបញ្ហាផ្ទាល់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយប្រកាសមិនបានចេញទៅប្រកួត ថ្មីៗនេះ គេដឹងថាកញ្ញា ហង្ស សូរិយ៉ាន់ បានលាលែងតំណែង និងបញ្ចប់កុងត្រាជា Miss Earth Cambodia 2022។ ក្នុងនោះដែរ ថ្មីៗនេះនាងបានចូលរួមសម្ភាន៍ក្នុងកម្មវិធី VTALK ហើយនាងបាននិយាយបកស្រាយពី បញ្ហាដែលមិនបានទៅប្រកួតលើឆាកអន្តរជាតិយ៉ាងដូច្នេះថា៖ 

តាមពិតទៅ នៅពេលខ្ញុំប្រកួតកម្មវិធី Miss Grand ចប់ ខ្ញុំត្រូវបានតំណែងមួយគឺ Miss Earth Cambodia ទៅប្រកួតនៅឯប្រទេសហ្វីលីពីន។ ដោយសារMiss Earth ទាមទារឲ្យថតវីដេអូជាលក្ខណៈ ឈុតតំណាងជាតិ ឈុតរាត្រីស្រមោលស ហើយផ្ដោតសំខាន់ទៅលើសត្វព្រៃច្រើន។ អ៊ីចឹងយើងត្រូវថតកន្លែងច្រើនមែនទែន គឺតម្រូវឲ្យមានឯកសារជាច្រើន និតតម្រូវឲ្យមានវីដេអូនិងរូបភាពជាច្រើន។ កម្មវិធីដែលយើងចេញទៅប្រកួតគឺ មានអ្នកទៅប្រកួតក្រៅស្រុកច្រើន គឺអ្នកមុនៗ អ៊ីចឹងគឺស្ទះត្រឹមខ្ញុំ ដោយសារអ្នកSponsor គេធ្វើឲ្យអ្នកប្រកួតមុនៗ អ៊ីចឹងវាអាក់ខាននឹងការប្រកួត មានបញ្ហាតិចតួច។ ជាធម្មតា នៅក្នុងការប្រកួតក្នុងស្រុក ឬក៏ក្រៅស្រុកគឺយើងត្រូវខ្លួនឯងតិចតួច ហើយក្រុមហ៊ុនក៏ចេញមកឲ្យច្រើនដែរ។ ក៏ប៉ុន្តែដោយសារតែលុយ មួយចំនួនដែលខ្ញុំត្រូវចេញខ្លួនឯងហ្នឹង ខ្ញុំអត់មានសមត្ថភាព ដោយសារខ្ញុំប្រកួត២កម្មវិធីរួចមកហើយចំណាយតិចតួច ប៉ុន្តែខ្ញុំមិនមានសមត្ថភាពសម្រាប់ខ្ញុំ។ ប៉ុន្តែខាងក្រុមហ៊ុនបានចេញនិងសម្រាលការងារជាច្រើន ប៉ុន្តែដោយសារតែ Miss Earth ត្រូវការឯកសារច្រើនមែនទែន ដូច្នេះហើយពួកយើងក៏សម្រេចចិត្តថា ប្រហែលជាអាកខានក្នុងការប្រកួត Miss Earth Internationalតែម្ដង។

សម្ដី ហង្ស សូរិយ៉ាន់

ទន្ទឹមនឹងកញ្ញា ហង្ស សូរិយ៉ាន់ បកស្រាកពីបញ្ហាដែលនាងមិនបានចេញទៅប្រកួត Miss Earth 2022 នៅឯប្រទេសហ្វីលីពីនស្រាប់តែគេឃើញស្ថាប័ន Miss Eath Cambodia Official បានចេញមុខនិយាយយ៉ាងដូច្នេះថា៖

ខាងក្រុមហ៊ុនចេញឲ្យទាំងអស់ ហើយថែមទាំងឲ្យលុយគាត់ចាយថែមទៀត តែបែរគាត់មកនិយាយបែបនេះទៅវិញ។ បើដឹងការពិតបានដឹង អ្នកណាក៏ដឹងថាចរិតគាត់យ៉ាងណាដែរ គាត់ពូសម្ដែងមែន សូមសរសើរ ក្រុមហ៊ុនតាមអង្វរគាត់ត្រុកៗគាត់ពង្វក់ក្រុមហ៊ុនណាស់ ក្រុមហ៊ុនខាតបង់លុយរាប់ពាន់ដុល្លារដោយសារគាត់។

សម្ដីស្ថាប័នMiss Earth Cambodia Official 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

កញ្ញា ហង្ស សូរិយ៉ាន់
កញ្ញា ហង្ស សូរិយ៉ាន់
កញ្ញា ហង្ស សូរិយ៉ាន់
កញ្ញា ហង្ស សូរិយ៉ាន់
កញ្ញា ហង្ស សូរិយ៉ាន់
កញ្ញា ហង្ស សូរិយ៉ាន់
កញ្ញា ហង្ស សូរិយ៉ាន់
កញ្ញា ហង្ស សូរិយ៉ាន់
រូបភាព
រូបភាព
រូបភាព
រូបភាព
ហង្ស សូរិយ៉ាន់
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T